ព័ត៌មានជាតិ

ក្រុមចោរវ័យក្មេង! ចេញឆក់យ៉ាងសកម្មក្នុងក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

បាត់ដំបងៈ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រត្តិបត្តិការបង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប និង ទូរស័ព្ទដៃ) នៅ២ចំណុចផ្សេងគ្នា ដែលកើតហេតុកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

ជនសង្ស័យឈ្មោះ យ៉េន ចាន់ធូ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យម្នាក់ទៀតឈ្មោះ គិន ឈុនឡាយ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើឈ្មោះ យ៉េន ចាន់ធូ ខ្លួនបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាពឆក់កាបូបនៅចំណុចភូមិអន្លង់ល្វា ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ ដុះ ស៊ីណាត ភេទស្រី អាយុ ៤៤ឆ្នាំ និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ នៅចំណុចមុខផ្សារទំនើបបុរីថ្មី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ ឡាង ណាវី ភេទស្រី អាយុ២៧ឆ្នាំ។
ចំណែកជនសង្ស័យឈ្មោះ គិន ឈុនឡាយ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ និង កាបូប បានជាច្រើនលើកនៅក្នុងខេត្តបាត់ដំបង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់