ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។
អង្គការCSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកេីតឡេីងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកេីតឡេីងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូងស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសព និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីខានឡេីយ។
មតិយោបល់