កីឡាករ Bayern Munich លោក Toni Kroos កំពុងមានទំនាក់ទំនងការផ្លាស់ប្តូរទៅកាន់ក្លិបធំ Manchester United ។
របាយការណ៍ ផ្សព្វផ្សាយ របស់អង់គ្លេស កាលពីថ្ងៃច័ន្ទ កន្លងទៅបានឲ្យដឹងថា បិសាចក្រហមកំពុងរៀបចំកញ្ចប់ទឹកប្រាក់ចំនួន 250,000 ផោន លេងក្នុងមួយសប្តាហ៍ ជូនដល់កីឡាករ Toni Kroos ប្រសិនបើគាត់យល់ព្រម ចុះកុងត្រាលេងឲ្យបិសាចក្រហមនោះ។
ខ្សែបម្រើរូបនេះ នឹងបញ្ចប់កុងត្រាជាមួយនឹងម្ចាស់ជើងឯកអាល្លឺម៉ង់ នៅ ខែ មិថុនា ឆ្នាំក្រោយ ក៏ប៉ុន្តែក្លិប Bayern Munich មិនទាន់បានរៀបចំ លើកុងត្រាថ្មី ឬទិញដូរ ជូនកីឡាករវ័យ ២៤ ឆ្នាំរូបនេះនៅឡើយនោះទេ។
ប្រធានកិត្តិយសរបស់ក្លិប លោក Beckenbauer បានប្រាប់ដល់ Sky Germany ឲ្យដឹងថា “គាត់មិនគួរសំឡឹងមើល ឬ លើកឡើងខ្ពស់ពេកនោះទេ” ។
លោកបានបន្តទៀតថា ក្លិបនឹងខិតខំប្រឹងប្រែង ដើម្បីរក្សាគាត់ ប៉ុន្តែបើការទាមទារ ខ្ពស់ពេក ការសម្រេចចិត្តមួយនឹងកើតឡើង។
ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក Matthias Sammer ដែលជានាយករបស់ក្លិប បាននិយាយា ម្ចាស់ជើងឯកអឺរ៉ុបចង់រក្សាខ្សែបម្រើប្រយុទ្ធរូបនេះ ដោយយើងដឹងថា គាត់គឺជាអ្នកលេងដ៏ល្អ ៕
ទស្សនាវិដេអូ ជំនាញ់លើទីលាន Toni Kroos ៖
មតិយោបល់