បន្ទាប់ពីចាញ់យ៉ាងអាម៉ាស កាលពីរាត្រីយប់មិញនេះដែរ លោក David Moyes បានបង្ហើបឲ្យដឹងថា លោកគួរតែទទួលខុសត្រូវ សម្រាប់ បិសាចក្រហម ដែលធ្លាក់ទៅរកចំណុចអាក្រក់ សម្រាប់ ក្របខណ្ឌ Champions League នៅរដូវកាលនេះ ។
ជាមួយនឹងអ្វីដែលបានធ្វើតេស្តជាលើកតំបូង សម្រាប់ការពារតំណែងជើងឯកនៅ Old Trafford លោក Moyes បានបរាជ័យ ក្រោមថ្វីជើងរបស់ក្លិប Olympiakos Piraeus កាលពីថ្ងៃអង្គារយប់មិញនេះ។
ក្នុងជំនួបជើងតំបូងនេះដែរ គឺ បិសាចក្រហមចាញ់ Olympiakos Piraeus ក្នុងលទ្ធផល ២-០ នៅក្រៅទឹកដី ។ បើទោះបីជាលទ្ធផលនេះចាញ់យ៉ាងអាម៉ាស តែ Moyes សង្ឈឹមជឿជាក់ថា អ្វីនឹងប្រើសើរវិញ នៅពេលដែលត្រលប់មកកាន់ទឹកដី Old Traford នោះ ។លោកបាននិយាយថា កាលពីរាត្រីយប់មិញនេះ វាជាលទ្ធផលដ៏អាក្រក់បំផុត សម្រាប់បិសាចក្រហម តែខ្ញុំនឹងទទួលខុសត្រូវ លើបញ្ហានេះ ។ លោកបានបន្ត ថា ការលេងរបស់យើង ក្នុងរាត្រីយប់មិញ មិនបានល្អ បើទោះបីជាប្តូរវិធីយ៉ាងណា ក៏ មិនអាចបំបែកពងមាន់ របស់ Olympiakos Piraeus ឡើយ ។ ក្នុងនោះ ក្រុមយើងបានខំអស់ពីសមត្ថភាពហើយ តែនៅតែមិនអាចធ្វើបាន បើទោះបីជាឱកាសហុចឲ្យ ជាច្រើនលើកផងដែរនោះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់