ព័ត៌មានជាតិ

អតីត​បុគ្គលិក Nokia នៅ​ចិន នាំគ្នា​តវ៉ា​មុខ​ក្រុមហ៊ុន Microsoft រឿង​កាត់​បន្ថយ​បុគ្គលិក​

​ចិន​៖ អតីត​បុគ្គលិក​របស់ Nokia បម្រើ​ការងារ​នៅក្នុង​អាជីវកម្ម​ទូរស័ព្ទ​ចល័ត ដែល​ត្រូវ​បាន​លក់​ទៅឲ្យ Microsoft បាន​នាំគ្នា​មក​តវ៉ា​នៅមុខ​ក្រុមហ៊ុន Microsoft ក្នុង​ប្រទេស​ចិន នៅ​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​បុគ្គលិក​ក្នុង​ទ្រង់ទ្រាយ​ធំ​។​

​ក្រុមអ្នកតវ៉ា​បាន​នាំគ្នា​សរសេរ​កាន់​ប៉ា​ដា​ដែល​មាន​សរសេរ​សារ​ជា​អក្សរ​ចិន និង​អង់គ្លេស ដែល​មាន​អត្ថន័យ​ថា ក្រុមហ៊ុន Microsoft បាន​រំលោភ​សិទ្ធិ​នៃ​ការកាត់បន្ថយ​បុគ្គលិក និង​ចង់​ទាមទារ​ឲ្យ Microsoft មាន​ដំណោះស្រាយ​មួយ​ច្បាស់លាស់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ចុងខែ​កក្កដា កន្លងទៅនេះ Microsoft បានប្រកាស​កាត់បន្ថយ​បុគ្គលិក​ក្នុង​ទ្រង់ទ្រាយ​ធំ​រហូតដល់​ទៅ​ជាង ១៨.០០០​នាក់ ដោយ​ក្នុង​នោះ ១២.៥០០​នាក់ ជា​អតីត​បុគ្គលិក Nokia៕​
image

មតិយោបល់