ព័ត៌មានជាតិ

ជំងឺផ្ដាសាយបក្សី​ផ្ទុះ​ឡើង​វិញ​នៅ​វៀតណាម​

ហាណូយ​(២៦/​កុម្ភៈ​)៖ ជំងឺ​គ្រុនផ្ដាសាយ​បក្សី​បាន​ប៉ះពាល់​ខេត្ត​-​ក្រុង​ចំនួន ២១ នៅ​ទូទាំង​ប្រទេស​វៀតណាម ដោយ​មាន​មាន់​ចំនួន ៦៤.០០០​ក្បាល​បាន​កើត​ជំងឺ​។ នេះ​បើ​យោង​តាម​ស្ថិតិ​ចុងក្រោយ​បំផុត​របស់​នាយកដ្ឋាន​សុខភាព​សត្វ​។​

birdflu

​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម (VNA) បាន​រាយការណ៍​ថា ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​នេះ​ត្រូវបាន​គេ​សន្មត​ថា មកពី​មាន​ការប្រែប្រួល​នៃ​អាកាសធាតុ​នៅក្នុង​រយៈពេល ២​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ហើយ​មួយវិញទៀត​ដោយសារតែ​មាន​ដឹកជញ្ជូន​មាន់​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​។​

​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចាត់វិធានការ​ទប់ស្កាត់​កុំឲ្យ​ជំងឺ​នេះ​រីក​រាលដាលត​ទៅ​ទៀ​ត ជាពិសេស នៅពេលនេះ អាជ្ញាធរ​នៅ​តាម​ច្រក​ព្រំដែន​បាន​រឹតបន្តឹង​ក្នុង​ការដឹកជញ្ជូន​បក្សី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​សេចក្ដីរាយការណ៍​ពុំបាន​បញ្ជាក់ថា មាន​មនុស្ស​ស្លាប់​ដោយសារតែ​ជំងឺផ្ដាសាយបក្សី​នោះទេ សម្រាប់​ឆ្នាំ​នេះ​៕​

មតិយោបល់