ព័ត៌មានជាតិ

Bacelona រកឃើញ​ករណី​ការកេងបន្លំ​ពន្ធ ខណៈ​ទិញ​កីឡាករ Neymar

ក្លិប​អ្នក​មាន​បុណ្យ Bacelona បាន​បង់​ទឹកប្រាក់​ចំនួន ១៣,៥ លាន​អឺរ៉ូ ទៅឲ្យ​អាជ្ញាធរព​ន្ធ ​នៅអេ​ស្ប៉ាញ​ទាក់ទង​ទៅនឹង កា​រុះ​ហត្ថ​លេខ របស់​កីឡាករ Neymar ។​
​ក្លិប Bacelona កាលពី​សប្តាហ៍​មុន បាន​រង​ការចោទប្រកាន់ ពី​តុលាការ​កំពូល​របស់អេ​ស្ប៉ាញ លើ​ករណី​លួច​បន្លំ ពន្ធ ដែល​ទាកទង​នឹង​ចំណាយ ផ្សេងគ្នា លើ​ពន្ធ ក្នុងអំឡុងពេល​​ចុះហត្ថលេខា ជាមួយនឹង​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីល ដែល​មក​ពី​ក្លិប Santos ​កាល​ពី​រដូវ​កាល​មុន ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ក្លិប Bacelona បាន​ការពារ​សកម្មភាព​របស់​ពួកគេ ​លើ​ការផ្ទេរ​នេះ ដោយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ កន្លងទៅ ។ ក្នុងនោះ ក្លិប Bacelona បាន​ការបង់ពន្ធ​បង្គ្រប់ ចំនួន ១៣,៥ លាន​អឺរ៉ូ ទៅ​ឲ្យ​ខាង​អាជ្ញាធរ​ពន្ធ លើ​ករណី​​ផ្ទេរ​កីឡាករ Neymar នោះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ ក្លិប អ្នក​មាន​បុណ្យ Bacelona បាន​យល់ព្រម ​បង់ពន្ធ​បន្ថែម នុវ​ចំនួន​ទឹកប្រាក់​ខាងលើ ដោយ​ការបង់ពន្ធ​នេះដែរ ដើម្បី​លុបលាង​នូវ​កំហុស​ឆ្គង​ដែល​ក្លិប​បានធ្វើ​ខុស ដោយ​ជន​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ ។​

​កាលពី​ខែ​មុន​នេះ​ដែរ លោក Sandro Rosell មេ​ធំ​ក្លិប Bacelona បាន​លាលែង​ពី​តំណែង ​ក៏​ដោយសារ​តែ​ភាច្របូកច្របល់ លើ​ករណី ហិរញ្ញវត្ថុ ។ ដោយ​ក្នុង​នោះ ខាង​តុលាការ លោក
Pablo Ruz បាន​ស្វែងរក​ឃើញ​ថា Sandro Rosell ពិតជា​បាន​ក្លែងបន្លំ​ចំនួន​ទឹកប្រាក់ ​លើ​ការផ្ទេរ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ាញ​នេះ ៕​
> at Camp Nou on June 3, 2013 in Barcelona, Spain.

មតិយោបល់