ព័ត៌មានជាតិ

Patrice Evra បើស្នេហាខ្លួនបែកបាក់ជាមួយនឹង បិសាចក្រហម​ចាំគិត​ទៀត

កីឡាករ Patrice Evra របស់បិសាចក្រហម បាន​​បង្ហាញគោលជំហ​រដ៏តិច​តួច ពី អនាគត់របស់គាត់ ដែលនឹងមក​ដល់នាពេលខាងមុខ ។
កីឡាករ​សញ្ជាតិបារាំង រូបនេះ ត្រូវាបានគេជឿជាក់ថា ជាក្រុម​កីឡាករដែលត្រៀមខ្លួនទទួលយកបទពិសោធន៍ ដែលមាននៅរដូវកាលក្តៅនេះ។​
និយាយអំពី Nemanja Vidic សារព័ត៌មាននានា ចុះផ្សាយ​ឲ្យដឹងថា គាត់នឹង​ចាកចេញពីទឹកដី Old Trafford នៅពេល​កុងត្រា​របស់ខ្លួនផុតកំណត់ ហើយកីឡាករ​ Rio Ferdinand អាចនឹង​ចាកចេញ​ទៅជាមួយនឹងគាត់ផងដែរ​។​ ក្នុងនោះ Patrice Evra មានករណីស្រដៀងគ្នាដែរ ​បន្ទាប់ពីបទ ពិសោធន៍ ៧ ឆ្នាំ នៅជាមួយនឹងបិសាចក្រហមនោះ។​

ខាងក្លិប Inter Milan បានចេញសេចក្តីថ្លែង​ការណ៍ ឲ្យដឹងថា ខាងក្លិបខ្លួន និង​បិសាចក្រហម កិច្ចព្រមព្រៀង​ឈានដល់ ៩០ ភាគរយ​ ។​
Evra បានប្រាប់ដល់ RMC Sport ឲ្យដឹងថា ​ស្នេហារបស់ខ្ញុំ នឹងមិនផ្លាស់ប្តូរនោះទេ ជាមួយនឹងក្លិប ។ ខ្ញុំស្រលាញ់បិសាចក្រហម ក៏ប៉ុន្តែបើសិនក្តីស្នេហារបស់ខ្ញុំ ​បែកបាក់ជាមួយនឹងបិសាចក្រហម ខ្ញុំនឹងសិក្សា ពីលទ្ធភាពនោះ។​
លោកបានបន្តទៀតថា អ្វីដែលខ្ញុំកំពុងគិតនោះ គឺក្លិបនាពេលបច្ចុប្បន្ន ។ នៅខែ ឧសភា ខ្ញុំនឹងមានអាយុ ៣៣ ឆ្នាំ ហើយខ្ញុំចង់បានភាពសប្បាយរីករាយមួយ បន្ទាប់ពី World Cup ។​

ក្រៅពីនេះ កីឡាករសញ្ជាតិបារាំងរូបនេះ បាន​​ធ្វើការពិភាក្សា លើបញ្ហា​ដែលធ្វើ​ឲ្យ បិសាចក្រហម​ធ្លាក់ទៅរកចំណុចអវិជ្ជមាន ក្រោមការដឹកនាំរបស់ David Moyes ដោយមិនអាច​ធ្វើ​ឲ្យល្អដូច​ទៅនឹង​ជើងចាស់ Sir Alex Ferguson នោះ។​
កីឡាករ Patrice Evra បានចូលមកលេង​ឲ្យក្លិប បិសាចក្រហម នៅខែ មករា ឆ្នាំ ២០០៦ ដោយ ​Sir Alex Ferguson ទិញពីក្លិប Monaco ៕​
Patrice_3054559

មតិយោបល់