ព័ត៌មានជាតិ

ផ្លែ​ប៉ែស​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​សុខ​ភាព ប៉ុន្តែ​អ្នក​ជម្ងឺ​គួរ​ជៀស​វាង

ផ្លែ​ប៉ែស​មិន​ត្រឹម​តែ​មាន​រស់​ជាតិ ជូរ អែម ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​សុខ​ភាព​រឹង​មាំ​ថែម​ទៀត។ សារ​ធាតុ ជូរចត់ ព្រម​ទាំង​ផ្អែម អាច​ជួយ​ព្យា​បាល​ការ​រាំង​ស្ទះ​នៃ​ការ​មក​រដូវ, ការ​ឈឺ​ពោះ, ជម្ងឺ​ក្អក និងព្យាបាល​ជម្ងឺជាច្រើន​ទៀត។ ថ្វី​ត្បិត​តែ​ផ្លែ​ឈើ​ប្រភេទ​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ជម្ងឺ​គួរ​តែ​ជៀស​វាង។
ការព្យាលបាល
– ព្យាបាលការមករដូវមិនទៀងទាត់៖ ផ្លែប៉ែសស្រស់លាយ​ជា​មួយ​នឹង​ទឹក​ឃ្មុំបន្តិច រួច​ចាក់​ទឹក​ក្តៅចូល​ដើម្បី​បរិភោគ។ អនុវត្ត​បែប​នេះរយៈ​ពេល ១៥ ថ្ងៃ​ទើប​ឃើញ​ប្រសិទ្ធិ​ភាព។
– ព្យាបាលការទល់ទាមក, ពោះវៀន, មាត់ស្ងួត៖ យកផ្លែប៉ែស ៥ ផ្លែ បរិភោគឆៅ ឬផឹកទឹកផ្លែប៉ែសប្រហែលជា ១៥ ក្រាម។ អនុវត្តបែបនេះឲ្យបានទៀងទាត់រយៈពេល ១០ ថ្ងៃ។
– បញ្ចេញជាតិពុលតាមញើស៖ ផ្លែប៉ែសទុំ ៥ ផ្លែ លាងឲ្យស្អាតចិតយកគ្រាប់ចេញ បន្ទាប់មកដាក់អង្ករ ៥០ ក្រាម ដើម្បីចម្អិនឲ្យក្លាយជាបបរ។ បរិភោគ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ដោយ​អនុវត្ត​រយៈ​ពេល ៥ ថ្ងៃ។
– ជម្ងឺផ្កាសាយ៖ យកផ្លែប៉ែសស្រស់ ៣ ផ្លែ ចិតសំបកចេញ បន្ទាប់មកបន្ថែមស្ករត្នោត ៣០ ក្រាម រំងាស់រហូតដល់បែកគ្រាប់ចេញ។ ញ៉ាំមួយថ្ងៃ មួយដងរយៈពេល ៥ ថ្ងៃ។
– ព្យាបាលជម្ងឺលើឈាម៖ បរិភោគផ្លែប៉ែសស្រស់ ១ ឬ ២ ផ្លែក្នុងមួយឲ្យបានពីរដង គឺពេលព្រឹក និងពេលល្ងាច។

ចំណាំ៖ ផ្លែប៉ែសមានជាតិក្តៅខ្លាំង ដូចច្នេះ​ហើយ​អ្នក​ជម្ងឺ​មិន​គួរ​បរិភោគ​ឡើយ។ អ្នក​ដែល​មាន​ជម្ងឺ​ក្រពះ​ធ្វើ​ឲ្យ​កាន់​តែ​ខ្សោយ ហើយ​អ្នក​មាន​ផ្ទៃ​ពោះ​មិន​គួរ​បរិភោគ​ច្រើន​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ច្រើន​ពេក​ដែល​សម្រាល៕
13935580571
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់