ព័ត៌មានជាតិ

ដឹង​អត់ ! កីឡាករប្រេស៊ីល Roberto Carlos នៅទីណា ?

Roberto Carlos ប្រិយមិត្តស្គាល់យ៉ាងច្បាស់ថាជា​ជើងខ្លាំង ​ក្នុងពិភពបាល់ទាត់ប្រេស៊ីល នឹកឃើញ Roberto Carlos គឺនឹក​ឃើញដល់​ល្បឿនបាល់របស់គាត់ដែលស៊ុតបំប៉ោងសំណាញ់របស់គូប្រកួត ​តាមរយៈ​ក្បាច់ស៊ុតគូ ។

ប្រិយមិត្តមួយចំនួនធំ​ ជាក់ណាស់ ​ប្រាកដជាចង់ដឹងថា តើ Roberto Carlos នៅពេលនេះ កំពុងនៅទីណា ?
Roberto Carlos ដែលមានឈ្មោះពេញ Roberto Carlos da Silva Rocha កើតនៅ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៧៣ ។ កីឡាករ Roberto Carlos ​នៅពេលនេះបានចូលនិវត្តន៍ពីអ្នកលេង ដោយប្រែក្លាយខ្លួន ទៅជាគ្រូបង្វឹក របស់ក្លិប Sivasspor ក្នុងក្របខណ្ឌ Süper Lig ក្នុងប្រទេសតួគី ។​

អតីតកីឡាករ Roberto Carlos បានចាប់ផ្តើ​មអាជីពតំបូងបំផុត នៅឆ្នាំ ១៩៩២ និងជួយសាងប្រវត្តិសាស្ត្រ ក្នុងពិភពបាល់ទាត់ ឲ្យប្រេស៊ីលជាច្រើន ។ ឈ្មោះហៅក្រៅរបស់ Roberto Carlos ត្រូវបានគេប្រសិទ្ធនាម​ឲ្យថា ជាបុរស​ គ្រាប់កាំភ្លើង ​ដោយសារតែល្បឿន​ស៊ុតហ្វ្រីហ្គិតរបស់គាត់​លឿនខ្លាំងក្លា រហូតដល់ទៅ ១០៥ ម៉ាយ ក្នុងមួយម៉ោង ឬ ១៦៩ គីឡូម៉ែត្រ​ក្នុងមួយម៉ោង ។​គេនៅចាំបានថានៅឆ្នាំ ១៩៩៧ គាត់បាន​​ក្លាយជា​អ្នកលេង ដ៏ល្អប្រចាំឆ្នាំរបស់ FIFA World Player ។ អតីតកីឡាកររូបនេះបានជួយឲ្យប្រេស៊ីលឡើទៅកាន់វគ្គផ្តាច់ព្រ័ត្រ​ក្នុងឆ្នាំ ១៩៩៨ និង ឈ្នះពានរង្វាន់ ពិភពលោកនៅឆ្នាំ ២០០២ ដោយឈ្នះអាល្លឺម៉ង់​៕​
roberto_carlos
ទស្សនាវិដេអូឃ្លិប Roberto Carlos នៅក្លិប Sivasspor របស់តួគី៖

មតិយោបល់