ព័ត៌មានជាតិ

ស្រីស្រស់បង្ហាញខ្លួនគាំទ្រក្លិបចិន Shandong Luneng មុន Asian Cup

ស្ត្រីអ្នកគាំទ្រឈ្មោះ Yu-yi បានទទួលការយកចិត្តទុកដាក់ពីសំណាក់​អ្នកតាមដាន និងស្នេហាវិស័យកីឡា​នៅក្នុងប្រទេសចិន ។ ដោយថ្មីៗនេះ​ ​នាងបានពាក់អាវយឺតកុ្រម Shandong Luneng ​ដែលជាម្ចាស់ពានរង្វាន់រដូវកាលចាស់ក្នុងក្របខណ្ឌ 2013 Super League ក្នុងលក្ខណៈដ៏សិចស៊ី។
អាវ ក្រុម Shandong Luneng នេះដែរ ត្រូវបាន​​កាត់​ ធ្វើ​យ៉ាងណា ឲ្យចេញជារូបរាងសិចស៊ី បង្ហាញផ្សិត និងក្បាលពោះដើមទ្រូង ខណៈល្វែងខាង​ក្រោម​ត្រឹមតែ​ឈុត​ប៊ីគីនីខ្មៅនោះ​ ។ តាមរបាយការណ៍បាន​ឲ្យដឹងថា ​រូបភាពនេះដែរ ​នាង​​ថត​ដើម្បីអបអរដល់ក្រុម Shandong Luneng មុនការប្រកួត Asian Cup កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ​។​

បើទោះបីជា​ទទួលបានការគាំទ្រយ៉ាងណា ​ពីស្រីស្រស់រូបនេះ តែ​សម្រាប់ ក្លិប Shandong Luneng បានត្រឹមតែ ១-១ ជាមួយនឹងក្លិប Buriram United របស់ថៃតែប៉ុណ្ណោះ ។​
សូមបញ្ជាក់ផងដែរថាសម្រាប់ក្លិបចិន Shandong Luneng នេះ មាន កីឡាករ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vagner Love ៕​







មតិយោបល់