ព័ត៌មានជាតិ

ប​​រិ​ភោ​​គ​​សា​ច់​​ក្រ​ហ​ម​ឆ្អិ​ន​​​មិ​ន​ល្អ​ ​ប្រ​ឈ​ម​​នឹ​ង​​ជំ​ងឺ​ម​ហា​រី​ក​​ពោះ​វៀ​ន​​

​អ្នកសិក្សា​ស្រាវជ្រាវ​របស់​អង់គ្លេស​ជា​ច្រើន​បាន​ស្រាវជ្រាវ​ឃើញថា កំរិត​ជាតិ​ដែក ខ្ពស់​នៅក្នុង​សាច់​ដែល​អាំង​នៅ​ឈាម​ស្រស់​ឆៅ​ដែល​គេ​បរិភោគ​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ពោះវៀន​។ អ្នកសិក្សា​ទាំងនោះ​បាន​បង្ហើប​ឲ្យដឹង​បន្ត​ទៀត​ថា​ដោយសារ​តែ​កំរិត​ជាតិ​ដែក​ខ្ពស់​នេះ​អាច​ជំរុញ​ឲ្យមាន​ដំណើ​រវិ​វត្តន៍ ជំងឺមហារីក​កាន់តែ​លឿន​ដោយសារ​តែ​ហ្សែ​ន​មិន​ដំណើរការ​នៅក្នុង ពោះវៀន​។​

ប​​រិ​ភោ​​គ​​សា​ច់​​ក្រ​ហ​ម​ឆ្អិ​ន​​​មិ​ន​ល្អ​ ​ប្រ​ឈ​ម​​នឹ​ង​​ជំ​ងឺ​ម​ហា​រី​ក​​ពោះ​វៀ​ន​​
ប​​រិ​ភោ​​គ​​សា​ច់​​ក្រ​ហ​ម​ឆ្អិ​ន​​​មិ​ន​ល្អ​ ​ប្រ​ឈ​ម​​នឹ​ង​​ជំ​ងឺ​ម​ហា​រី​ក​​ពោះ​វៀ​ន​​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹងទៀតថា​ជាតិ​ដែក​នៅក្នុង​សាច់​នៅ​ឆៅ​អាច​បង្កើន​ការ​ប្រឈម​ខ្លាំង​ដល់​ការ​កើត ជំងឺមហារីក​ពោះវៀន ដោយ​វា​បង្កើន​ចំនួន​កោសិកា​កាន់តែ​ច្រើនឡើង​ក្នុង​ពោះវៀន ដោយសារ​តែ​ហ្សែ​ន​មិន​ដំណើរការ​នោះ​។​មាន​បរិភោគ​ច្រើនណាស់​ដែល​គិត​ថា​សាច់​ដែល​អាំង​នៅ​ឈាម​ដូចជា​ជំពូក​សាច់គោ ជា​ប្រភេទ​អាហារ​ដែល​ប៉ូវ និង​ឈ្ងុយឆ្ងាញ់​ទៅវិញ ។​ប្រការ​ដែល​យល់​ច្រឡំ​នេះហើយ ដែល​ធ្វើឲ្យ​ខ្លួន​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​។​
​ហេតុ​ដូច្នេះ​ចូរ​បរិភោគ​សា​ច់​​ដែល​បាន​ចម្អិន​យ៉ាង​ឆ្អិន​ល្អ សឹម​បរិភោគ​ទើប​ធ្វើឲ្យ​សុខភាព​អ្នក​រួចផុត​ពី​ជំងឺមហារីក​ពោះវៀន​៕​

មតិយោបល់