ឪពុកម្ដាយរបស់ក្មេងអាយុ ៤នាក់ បានរាប់រៀបនូវភាពអស្ចារ្យរបស់កូនប្រុសខ្លួនទៅលើអំណាចនៃវិញ្ញាណ ដូចទៅក្នុងភាពយន្ត។
លោក Greg វ័យ ៤០ឆ្នាំ និងអ្នកស្រី Heather Howell វ័យ ៣៨ឆ្នាំ រស់នៅក្នុងរដ្ឋ Florida បាននិយាយនូវអ្វីដែលជាកំណត់ចំណាំរបស់ពួកគាត់ទៅលើកូនប្រុស Elijah ដែលជាក្មេងមានអំណាច ឬហៅបានថាជាវិញ្ញាណទី៦ ដោយមើលឃើញពីអតីតបាន ហើយអ្នកជំនាញខាងវិញ្ញាណក៏បាននិយាយថា កូនប្រុសរបស់ពួកគាត់ពិតជាមានសមត្ថភាពពិសេសអាចមើលដឹងពីវិញ្ញាណ។
អ្នកស្រី Howell បាននិយាយថា នៅពេលនេះដែលអ្នកស្រីមានផ្ទៃពោះកូនទី២ ស្រាប់តែ Elijih បាននិយាយថា “ម៉ាក់ កូនដែលនៅក្នុងពោះម៉ាក់ នឹងទៅតាមព្រះចាប់ៗ“។ នេះមានន័យថា វានឹងបាត់បង់ជីវិត ក្រោយពេលដែល Elijih និយាយមិនបានប៉ុន្មានគាត់ក៏រលូតកូននោះ ហើយ Elijih ក៏បាននិយាយថា “ម៉ាក់ កុំបារម្ភអ្វីគ្រប់យ៉ាងនឹងល្អប្រសើរ ដោយម៉ាក់នឹងមានកូនពីរនាក់ទៀត ដោយពួកគេគឺជាប្អូនប្រុសរបស់ខ្ញុំ”។
វាជារឿងដែលមិនគួរឲ្យជឿ ប៉ុន្មានខែក្រោយមក ខ្ញុំក៏មានផ្ទៃពោះម្ដងទៀត ហើយលទ្ធផលនៃការពិនិត្យគឺជាកូនប្រុសភ្លោះ។
ក្រោយមកអ្នកស្រី Howell បានទៅជួបអ្នកជំនាញខាងវិញ្ញាណ ដែលមានបទធ្លាប់ជួយបំបែកសំណុំរឿងជាច្រើនរបស់ប៉ូលិស និងធ្លាប់ជួយរកមនុស្សបាតខ្លួនជាច្រើននាក់ គឺអ្នកស្រី Denise Lescano។ ពេលដែលអ្នកស្រី Lescano ជួបនឹង Elijih អ្នកស្រី បាននិយាយថា គេមានវិញ្ញាណពិសេស ហើយអាចប្រើវាបានតាំងពីអាយុ ៩ខែមកម្ល៉េះ៕
https://i1272.photobucket.com/albums/y389/domneng/01_zps18af04d7.jpg
https://i1272.photobucket.com/albums/y389/domneng/02_zps2223021c.jpg
មតិយោបល់