ព័ត៌មានជាតិ

វិធីការ​ពារ និង​បំបាត់​ការ​ប្រេះកែង​ជើង

ជា​ញឹក​ញាប់​ការ​ធ្វេស​ប្រហែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សោ​ភ័ណ្ឌ​ភាព​នៃ​ជើង អាច​នាំ​ឱ្យ​មាន​ការ​ប្រេះ​នៅ​តាម​កែង​ជើង។ ជើង​ជា​អ្នក​ទ្រទម្ងន់​ពេញ​លេញ​មួយ​នៃ​រាងកាយ​របស់​យើង​ ដែល​ទ្រ​បាន​ដ៏​អស្ចារ្យ​នៃ​សម្ពាធ​ខ្លាំង​ក្លា​មួយ ដែល​ជា​សកម្ម​ភាព​ហួស​ប្រមាណ ដូច​ជា​ការ​រត់ ឬ​ការ​ឈរ​នៅ​ក្នុង​រយៈ​ពេល​យូរ។ កា​លៈ​ទេ​សៈ​ទាំង​នេះ​អាច​ប​ណ្តា​ល​ឲ្យ ប្រេះ​កែង​ជើង ហើយ​វា​ជា​ការ​ចាំបាច់​ណាស់​ក្នុង​ការ​យល់​ដឹង អំពី​ជំហាន​សម្រាប់ ការ​បង្ការ និង​ព្យាបាល​នូវអ្វី​ដែល​ ​ជា​ស្ថានភាព​ដ៏​គួរ​ឱ្យ​ឈឺចាប់ និង​គួរ​ឲ្យ​ស្អប់​នេះ។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដែល​អ្នក​គួរ​ព្យា​យាម​អនុ​វត្ត​នឹង​ជៀស​វាង​ឲ្យ​បាន​ល្អ​បំផុត។
ព្យាបាលជើងរបស់អ្នក
ដើម្បី​ប​ង្ការ​បញ្ហា​ប្រេះ​កែង​ជើង​ដែល​កើត​មាន​ឡើង វា​ជា​រឿងដ៏​សំខាន់​ដែល​យើង​ត្រូវ​ក្រ​លេក​មើល​ទៅ​លើ​ការ​ថែ​ទាំ​ជើង​របស់​អ្នក ឲ្យ​ដូច​ទៅ​នឹង​ការ​មើល​ថែ​ដូច​រាង​កាយ​ដែរ​។ ជៀសវាង​ ​ការ​ពាក់​ស្បែក​ជើង ឬ​ស្រោម​ជើង​សើម។ ជើង​មាន​សំណើម​ញឹក​ញាប់​ពេក​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ជើង ហើយ​ជា​ចំណែក​មួយនៃ​ការ​ប្រេះ​កែង​ជើង​នេះ។ ចំពោះ​ការ​លេង​កីឡា​ដូច​ជា ការ​រត់​ត្រឹកៗ​ត្រូវ​ជ្រើស​រើស​ស្បែក​ជើង​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ដើម្បី​ផ្តល់​ខ្យល់​ឲ្យ​ជើង​គ្រប់​គ្រាន់​ព្រោះ​ពេល​នោះ​វា​ត្រូវ​ការ​បំផុត​។ អនុញ្ញាត​ឱ្យ​ជើង​របស់​អ្នក ទទួល​យក​អុក​ស៊ី​សែន​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន​ជា​ជាង​រក្សា​ជើង​នៅ​ក្នុង​ស្បែក​ជើង​គ្រប់​ពេល​។
ជា​រឿយៗ​ការ​ប្រេះ​កែង​ជើង​កើត​ឡើង​ដោយ​សារ​តែ​ស្បែក​កខ្វក់។ អ្នក​ត្រូវ​ព្យា​បាល​ជើង​របស់​អ្នក​ដោយ​ប្រុង​ប្រយ័ត្ន​ដោយ​ប្រើ​ដុំ​ថ្ម​មក​ខាត់​ស្រាលៗ បន្ទាប់​ពី​ស្បែក​របស់​អ្នកទន់ (ដោយ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧណ្ឌៗ​ជា​មុន​សិន)។ បន្ទាប់​ពី​ជើង​របស់​អ្នក​សម្អាត​រួច ប្រើ​លាប​ឲ្យ​សប់​ពិសេស​កន្លែង​ដែល​ប្រេះ​ សម្រាប់​ជើង​ដែល​ប្រេះ​ខ្លាំង​គួរ​អនុវត្ត​ជា​រៀង​រាល់​ពេល​ដែល​អ្នក​លាង​ជើង របស់​អ្នក​ហើយ។ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​ជៀស​វាង​ការ​ឈរ​សម្រាប់​រយៈ​ពេល​យូរ។

អនុវត្តការផ្លាស់ប្តូររបប​អាហារដែលមានប្រយោជន៍
ស្បែក​គឺជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៃ​រាង​កាយ ហើយ​ត្រូវ​បាន​ផ្តល់​នូវការ​ព្រួយ​បារម្ភ​ជា​ច្រើន​ដូច​ជា​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែរ។ ក្នុង​នាម​ជា​អ្នក​មាន​ជម្ងឺ និង​លក្ខខណ្ឌ​របប​អាហារ​ដែល​មិនល្អ ការ​បណ្ដោយ​ខ្លួន​ឲ្យ​សេព​គ្រឿង​ស្រវឹង និង​ការ​ជក់បារី​អាច​ជា​ ជា​មូល​ហ​តុ​មួយ​នៃ​ការប្រេះ​កែង​ជើង។ ព្រោះ​សារ​ធាតុ​ទាំង​នេះ​ស្រូប​យក​វីតា​មីន និង​សារ​ធាតុ​ រ៉ែ​ពី​រាង​កាយ​។ ទាំង​ការ​ជក់បារី​និង​ការ​ផឹកស្រា​គួរ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​កម្រិត​ទាប​បំផុត​ប្រសិន​បើ​មិន​បាន​ផ្តល់​ឱ្យ​​ទាំង​ស្រុង។ របប​អាហារ​ខ្ពស់​មាននៅក្នុងសាច់​ផ្លែ​ឈើ និង​បន្លែ ​អាច​នាំ​ឱ្យ​ស្បែក​គេចផុតពីបញ្ហា​ទាំង​នេះ ដូច្នេះ​របប​អាហារ​ដែល​ផ្លាស់​ប្តូ​ រ​និង​មាន​សុខភាព​ល្អ​ត្រូវ​តែ​ត្រូវ​រក្សា​នឹង​រួម​បញ្ចូល​មាន: ត្រី​ មាន់ ប្រេង​ដែល​មានដ៏​សម្បូរ​នៅ​ក្នុងអូ​មេ​ហ្គា ៣ ៕
2(265)
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង​

មតិយោបល់