ព័ត៌មានជាតិ

ចាប់ខ្លួន​បុរស​ល្មោភ​តណ្ហា រំលោភ​សត្វ​ពពែ​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​ត្រូវ​ចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​សត្វ​ពពែ​។ ប៉ុន្តែ​បុរស​រូប​នោះ​មិន​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នោះ​ទេ ផ្ទុយទៅវិញ​បែរជា​និយាយថា​គាត់​បាន​ស្នើរ​សុំ​ការអនុញ្ញាត​មុន​ពេល​រួមភេទ​ជាមួយ​សត្វ​ពពែ​រួចហើយ​។ ជនជាប់ចោទ​រូប​នោះ​ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ Malam Kamisu Baranda វ័យ ២០ ឆ្នាំ​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅក្នុង​រដ្ឋ Jigawa ក្រោយពី​ទទួល​ពាក្យបណ្តឹង​អំពី​ការចាប់រំលោភ​ពពែ​របស់ខ្លួន​។ នៅក្នុង​តុលាកា​រលោក Baranda បាន​ឆ្លើយ​សារភាព​ចំពោះ​ការ​រួមភេទ​ជាមួយ​នឹង​សត្វ​ពពែ​មែន ប៉ុន្តែ​លោក​បាន​ទទូច​ថា​គាត់​បាន​សុំ​អនុញ្ញាត​ពី​សត្វ​ពពែ​របស់ខ្លួន​រួចហើយ រៀង​រាល់​ពេល​ដែល​ចាប់ផ្តើម​រួមភេទ​ជាមួយ​វា​។

​នៅពេល​ដែល​គាត់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​រំលោភ​សត្វ​ពពែ​គាត់​ត្រូវបាន​ប្រជាជន​នៅក្នុង​ភូមិ​នោះ​ចាប់​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន មុន​នឹង​ប្រគល់ឲ្យ​ទៅ​ប៉ូលិស​។ នៅក្នុង​តុលាកា​រលោក Baranda បាន​ឆ្លើយ​សារភាព​ថែម​ទៀត​ថា គាត់​រួមភេទ​ជាមួយនឹង​សត្វ​ពពែ​របស់ខ្លួន​ជំនួស​ការ​រួមភេទ​ជាមួយ​នឹង​ស្ត្រី ដោយ​អះអាង​ថា​គាត់​មិនដឹង​ការធ្វើ​បែប​នេះ​ខុសច្បាប់​ឡើយ​។ គាត់​ក៏​បាន​ទទួលស្គាល់​ដែល​ថា​មុនពេល​ត្រូវ​បាន​ខ្លួន គាត់​បាន​រួមភេទ​ជាមួយ​នឹង​សត្វ​ពពែ ១០ ដង ប៉ុន្តែ​តុលាកា​បាន​សម្រេចចិត្ត​កាត់ទោស​ឲ្យ​គាត់​ជាប់គុក​ចំនួន ពីរ​សប្តាហ៍​៕​
Goat_1 (1)

មតិយោបល់