ព័ត៌មានជាតិ

ល្បីថា អេក្រង់ iPhone 6 បំពាក់ដោយត្បូងកណ្តៀង​ ហើយតម្លៃអាចកើន ១០០ ដុល្លារ​នៅចិន​

ចិន៖មានសំនួរ​ជាច្រើន បាន​សួរថា​តើ iPhone 6 ពិតជាបំពាក់ដោយត្បូងកណ្តៀងមែនទេ ? បើសិនជា​បំពាក់ដោយត្បូងកណ្តៀង​មែន តម្លៃវានឹងកើនឡើង ១០០ ដុល្លារ លើតម្លៃទីផ្សារដែលដាក់ចេញ តើអ្នកប្រើប្រាស់យល់ព្រម​អត់?
ឥឡូវនេះដែរ​សារព័ត៌មាន​បរទេស ផ្នែកបច្ចេកទេសនានា បាន​ឲ្យដឹងថា ខណៈដែលអេក្រង់ iPhone 6 ​បំពាក់ដោយត្បូងកណ្តៀង ដូច្នេះ តម្លៃវានឹងកើនឡើង ១០០ ដុល្លារ ជាមួយនឹង ទំហំផ្ទុក​ចំនួន ៤ នោះគឺ ១៦ ជី ៣២ ជី ៦៤ ជី និង ១២៨ ជី ។​

iPhone 6 ត្រូវបានគេរាយការណ៍ប៉ាន់ស្មានទៅលើតម្លៃ ឲ្យដឹងថា ទំហំ ១៦ ជី វា​អាចនឹងមានតម្លៃ ៧៤៩ ដុល្លារ ៣២ ជី អាចនឹងតម្លៃ ៨៤៩ ដុល្លារ ៦៤ ជី អាចនឹងតម្លៃ ៩៤៩ ដុល្លារ និង ១២៨ ជី តម្លៃ ១០៤៩ ដុល្លារ ។ ក្នុងនោះបើសិនជា​គិតជា​លុយ យន់របស់ចិន ​ស្មើនិង ៤៦០០ យន់ ៥២១០ យន់ ៥៨៣០ យន់ និង ៦៤៥០ យន់ ។ ទន្ទឹមនេះដែរ តម្លៃ iPhone 6 នៅចក្រភពអង់គ្លេស ត្រូវបានគេរំពឹងថា នឹងមានតម្លៃ ៥៤៩ ផោន ៦២៩ ផោន ៧០៩ ផោន និង ៧៨៩ ផោន ។​
តែ​ទោះជាយ៉ាងណា សម្រាប់តម្លៃ និង ​​បញ្ហាទាក់ទិននឹង អេក្រង់ទូរស័ព្ទ iPhone 6 នៅមិនទាន់មានតម្រុយព័ត៌មានណាមួយ ឲ្យច្បាស់នោះទេ​៕
2014-03-03_114601

មតិយោបល់