ប្រទេសកូរ៉េខាងជងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ទៅកាន់ឆ្នេរសមុទ្រនៅភាគខាងកើតនៃប្រទេស ដែលនេះជាការបាញ់លើកទីពីរ ក្នុងការព្រមានដល់កូរ៉េខាងត្បូង កុំឲ្យចាញ់ការញុះញង់មិនចេះគិតពីសំណាក់អាមេរិក។

ការបាញ់សាកល្បងនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា បានធ្វើឡើងដើម្បីគំរាមដល់កូរ៉េខាងត្បូង និងអាមេរិក ស្របពេលដែលសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិកប្រចាំឆ្នាំកំពុងតែធ្វើឡើង ហើយនឹងត្រូវបញ្ចប់នៅពាក់កណ្ដាលខែមេសា។
មីស៊ីលទាំងពីរនេះត្រូវបានបាញ់នៅថ្ងៃចន្ទនេះ ដោយមានរយៈចម្ងាយ ៥០០គីឡូម៉ែត្រ ហើយបាញ់តម្រង់ទៅកាន់សមុទ្រជប៉ុន។
គួរបញ្ជាក់ផងដែរថា ការបាញ់សាកល្បងនេះត្រូវបានអាមេរិកថ្កោលទោះ ព្រមទាំងអំពាវនាវឲ្យអង្គការជាច្រើនដាក់ទណ្ឌកម្មដល់កូរ៉េខាងជើង ប៉ុន្តែប្រទេសដែលមានមេដឹកនាំវ័យក្មេងរូបនេះមិនញញើតនោះទេ៕
មតិយោបល់