(ផ្ល័ររីដា)៖ អតីតប្រធានាអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ ទី២០ ខែតុលានេះថាបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកមានឈ្មោះថា «TRUTH Social» ឬមានន័យជាភាសាខ្មែរថា «សង្គមពិត» នឹងត្រូវដាក់ឲ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
បើតាមលោក ដូណាល់ ត្រាំ បណ្ដាញទំនាក់ទំនងសង្គម TRUTH Social មានគោលដៅប្រជែងនឹងអំណាចផ្តាច់មុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Facebook, Google, Twitter, Apple និង Amazon ជាដើម។
ការប្រកាសបង្កើតទំនាក់ទំនងសង្គមរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅចំពេលដែលគណនី Facebook, YouTube និង Twitter របស់លោក ដូណាល់ ត្រាំ ត្រូវបានប្លុកចោល នៅក្រោយលោកត្រូវបានគេចោទថាជាញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោកធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងចូលអុកឡុកវិមានសភាអាមេរិក កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១៕
ប្រភព៖ AFP
មតិយោបល់