2NE1 ជាក្រុមហ៊ុនតារាចម្រៀងស្រីរបស់កូរ៉េខាងត្បូង ដែលកំពុងតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺពួកនាងមានសម្រស់ស្រស់ស្អាតគ្រប់គ្នា។
ក្រុមចម្រៀងនេះ ត្រូវបានបង្កើតឡើងផលិតកម្ម YG entertainment កាលពីឆ្នាំ ២០០៩ ហើយពាក្យថា “2NE1” ត្រូវអានថា Anyone ឬ Twenty One ដែលវារួមបញ្ចូលគ្នារវាងឃ្លា “21st century” និង “New evolution” ដែលមានសមាជិក៤រូបគឺ CL, Minzy,Dara និង Bom។
អាល់ប៊ុមបទចម្រៀងរបស់ 2NE1 ចេញមុនគេគឺមានចំណងជើងថា “Lollipop” ដែលជាបទចម្រៀងផ្សព្វផ្សាយពាណិជ្ជកម្មឲ្យទូរស័ព្ទម៉ាក Cyon របស់ក្រុមហ៊ុន LG Electonic ជាមួយនឹងក្រុមតារាចម្រៀងប្រុស Bing Bang ដែលស្ថិតនៅក្នុងទ្រនំតែមួយ។
តាមការបញ្ជាក់ពីលោក Yang Hyun Suk នាយកប្រតិបត្តិ YG entertainment បានឲ្យដឹងថា ផលិតបានចំណាយពេល ៤ឆ្នាំ ដើម្បីបង្កើតក្នុង 2NE1 ឡើង ព្រោះត្រូវការវ៉ឹកហាត់ទៅលើសមាជិកក្រុម។
ក្រោយពីទទួលបាននូវភាពជោគជ័យជាមួយនឹងអាល់ប៊ុមដំបូងមក ក្រុមនេះ ក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ ដោយក្នុងនោះមានបទចម្រៀងមួយដែលមានចំណងជើងថា “Follow Me” ដែលជាបទចម្រៀងសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មទូរស័ព្ទ Corby Folder របស់ក្រុមហ៊ុន Samsung។
គួរបញ្ជាក់ផងដែរថា បទចម្រៀងចុងក្រោយរបស់ក្រុមនេះមានចំណងជើងថា “Come Back Home” និង “Happy“៕
មតិយោបល់