រដ្ឋមន្ត្រីបរទេសអង់គ្លេស លោក William Hague បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ភាពចលាចលនៅក្នុងប្រទេសអ៊ុយក្រែនគឺជា “វិបត្តិធំបំផុតក្នុងទ្វីបអឺរ៉ុបនៅសតវត្សទី២១នេះ” ព្រមទាំងបានព្រមានប្រទេសរុស្ស៊ីឲ្យដកទ័ពចេញពីតំបន់ Crimea សមុទ្រខ្មៅ។
“វាជាការពិតបាកក្នុងការកំណត់ចំណាត់ថ្នាក់ ប៉ុន្តែវាជាពិតណាស់ នេះគឺជាវិបត្តិធំបំផុតនៅក្នុងទ្វីបអឺរ៉ុបសម្រាប់សតវត្សទី២១នេះ ហើយវានឹងតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើងទាំងអស់គ្នា”។ នេះជាសំដីរបស់លោក Hague ថ្លែងប្រាប់វិទ្យុ BBC ពីទីក្រុងកៀវ ដែលជាទីកន្លែងរបស់លោកជួបជាមួយនឹងរដ្ឋាភិបានបណ្ដោះអាសន្នរបស់អ៊ុយក្រែន។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបរទេសអង់គ្លេសរូបនេះ ក៏បានព្រមានដល់រុស្ស៊ីឲ្យដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់សមុទ្រខ្មៅ៕
មតិយោបល់