ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការចោទប្រកាន់ និងផ្តន្ទាទោសចំពោះការចាប់បុរសពីរនាក់ធ្វើជាចំណាប់ខ្មាំង ខណៈដែលទាមទារការរួមភេទ។ បើយោងតាមរបាយកាណ៍ប៉ូសិលឲ្យដឹងថា ស្ត្រីម្នាក់នោះមានឈ្មោះ Boyd វ័យ ៥២ ឆ្នាំ ត្រូវបានចាប់ខ្លួននៅម៉ោង ៤ និង ០០ នាទីព្រឹក នៅពេលដែលមានមនុស្សពីរនាក់រាយការណ៍ប្រាប់ប៉ូលិស ថាពួកគេឭបុរសម្នាក់ស្រែកឲ្យជួយនៅក្នុងផ្ទះរបស់លោក Wausau ។ នៅពេលដែលប៉ូលិសទៅដល់បានរកឃើញបុរសពីរនាក់ជាប់នៅក្នុងបន្ទប់ជាន់ទីពីរ ដោយទ្វារខាងមុខត្រូវបានជាប់សោ ហើយជនសង្ស័យបានឈរទប់ទ្វារនោះដើម្បីរារាំងកុំឲ្យប៉ូលិសចូលទៅក្នុងបាន។
តែសំនាងល្អមានបុរសម្នាក់ក្នុងចំណោមពួកគេទាំងពីរបានបោះកូនសោរ ឲ្យទៅប៉ូលិស ហើយក៏បានចាប់ជនសង្ស័យបានសម្រេច។ ជនរងគ្រោះទាំងពីរនាក់បានឆ្លើយបំភ្លឺប្រាប់ប៉ូលិសថា ជនសង្ស័យ បានចាក់សោពួកគេនៅក្នុងបន្ទប់ ហើយបាននិយាយគំរោមថាក្នុងចំណោមពួកគេទាំងពីរបើគ្មាននណាម្នាក់រួមភេទជាមួយនាងគឺមិនដោះលែងឲ្យចេញពីបន្ទប់ឡើយ។ ឥឡូវនេះជនជាប់សង្ស័យកំពុងតែទទួលរងនូវការចោទប្រកាន់ នឹងត្រូវប្រឈមមុខនឹងការជាប់គុកផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់