ព័ត៌មានជាតិ

វិធី​ដ៏​អស្ចារ្យ ៦ យ៉ាង​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ស្រី​ឆាប់​ដល់​ចំណុច​កំពូល

ជា​ធម្មតា​មនុស្ស​ស្រី​តែង​តែ​មាន​ផល​លំបាក​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំណុច​កំពូល​ជា​មនុស្ស​ប្រុស ដូច្នេះ​អ្នក​ត្រូវ​ផ្លាស់​អរិ​យាបទ​ដើម្បី​ជួយ​ឲ្យ​នាង​ឈាន​ទៅ​ដល់​ចំណុច​កំពូល​ដូច​អ្នក​ដែរ។ ចំណុច​សំខាន់​នោះ​គឺ​គ្រាន់​តែ​ប្រើ​ប្រាស់​វា​នៅ​ពេល​ដែល​ទំនាក់​ទំនង​មាន​ភាព​សមរម្យ គឺ​ជា​ជួយ​អ្នក​ក្នុង​ការ​សម្រេច​ដូច​បំណង​ប្រាថ្នា​ជា​មិន​ខាន។
ថ្ងៃឈប់មករដូវ
ភាពស្និទ្ធស្នាលកាន់តែជិតស្និទ្ធនៅ​ពេល​ស្ត្រី​លែង​មក​រដូវ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​តម្រូវ​ការ​ខ្ពស់​ជាង​ថ្ងៃ​ដែល​ធម្មតា។ មូល​ហេតុ​សាមញ្ញបំផុត​ដោយ​សារ​តែ​នៅ​ក្នុង​ថ្ងៃនោះ​កម្រិត​អ័រ​ម៉ូន Testosterone ឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​ការ​ច្រើន​ដង​ដើម្បី​ឈាន​ដល់​ចំណុច​កំពូល។

បបោសអង្វែល ៣ នាទីមុនពេលចាប់ផ្តើម
ចណាយពេលយ៉ាងហាចណាស់ក៏ ៣ នាទីដែរ​ សម្រាប់​ការ​បបោស​អង្វែល​ធ្វើឲ្យ​អារម្មណ៍​របស់​ដៃគូ​ឡើង​កំដៅ។ បើយោង​តាម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យា​ល័យ Lafayette សហ​រដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ការ​ថើប​បបោស​អង្វែល ជួយ​កាត់​បន្ថយ​អរម៉ូន​ដែល​មាន​ភាព​តាន​តឹង ហើយ​សារ​ធាតុ cortisol ឡើង​ខ្ពស់​ធ្វើ​ឲ្យ​មាន​សម្រើប​យ៉ាង​ឆាប់​រហ័ស។ ទោះ​បី​ជា​យ៉ាង​ណា​អ្នក​ត្រូវ​តែ​បបោស​អង្អែល​ត្រង់​ចំណុច​រសើប ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​យ៉ាង​ឆាប់​រហ័ស។

ប្រើប្រាស់ដៃ
ពេលខ្លះការសម្រេចកាមដោយប្រើម្រាមដៃ ក៏​អាច​ជួយ​ជំ​រុញ​ឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ដល់​កំពូល​ផង​ដែរ។ ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​ដាក់​នៅ​ត្រង់​ចំណុច​រសើប ហើយ​លុញ​ថ្នមៗ ក៏​អាច​ធ្វើ​ឲ្យ​នាង​ឈាន​ដល់​ចំណុច​កំពូល និង​បង្កើត​នូវ​តម្រេក​ខ្លាំង​បំផុត​ផង​ដែរ។

ថើបត្រង់ឆ្អឹងជំនីខាងស្តាំ
ការប៉ះពាល់នៅលើជ្រុងខាងស្តាំនៃឆ្អឹងជំនី ធ្វើ​ឲ្យ​ស្ត្រី​សប្បាយ​រីករាយ បន្ទាប់​មក​ផ្លាស់​ប្តូរ​ទី​ទៅខាង​ឆ្វេង​ម្តង។ អាច​បណ្តោល​មក​ពី​ផ្នែក​ខាង​ស្តាំ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ខួរ​ក្បាល​ខាង​ស្តាំ និង​ជា​ផ្នែក​មួយ​ដែល​គិត​ថា​នាង​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ ការធ្វើបែប​នេះផ្តល់​នូវអត្ថ​ប្រយោជន៍​យ៉ាង​ច្រើន នៅ​ពេល​ដែល​អ្នក​ប៉ះ​ពាល់​នឹង​ខ្លួន​ប្រាណ​របស់​នាង​ផ្ទាល់។

ផ្នែក​ខាង​ឆ្វេង​គឺជាកន្លែងវិសេសវិសាលបំផុតសម្រាប់មនុស្សស្រី
ផ្នែកខាងឆ្វេងគឺជាទីតាំងរសើបបំផុតសម្រាប់មនុស្សស្រី។ ដូច្នេះ​នៅ​ក្នុង​ប្រតិបត្តិ​ការ​ម្តងៗ​អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណដ៏​វិសេស​វិសាល​ ដោយ​ធ្វើ​ការ​​បបោស​អង្អែល​ត្រង់​អវៈយវៈ​ផ្នែក​ខាង​ឆ្វេង​របស់​នាង។

រក្សាកម្តៅជើងរបស់នាង
បុរសគួរតែដឹងថានៅពេលដែលឡើងលើគ្រែស្ត្រីចូលចិត្តធ្វើឲ្យជើង​របស់​នាង​កក្តៅ​តាម​រយៈ​ការ​ត្រដុស​គ្នា​រវាង​ជើង​របស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​នាង​មាន​ផា​សុខ​ភាព ប្រសិន​បើ​នាង​អាក្រាត​កាយ​ទាំង​ស្រុង នៅ​ពេល​ដែល​ចាប់​ផ្តើម​ប្រតិបត្ត​ការ​ជា​មួយ​អ្នក៕

sex-couple

មតិយោបល់