ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geun-hye នៅថ្ងៃទី ០៤ខែមីនា ឆ្នាំ២០១៤ នេះ បានអំពាវនាវឲ្យមានកិច្ចពិភាក្សាជាថ្មីមួយជាមួយនឹងប្រទេសកូរ៉េខាងជើង នៅលើអនុញ្ញាតឲ្យគ្រួសារដែលបែកគ្នាដោយសារសង្គ្រាមកូរ៉េ អាចដើម្បីផ្លាស់ប្តូរសំបុត្រ និងអាចជួបគ្នាតាមរយៈ Video Conference។
អ្នកស្រី ប្រធានាធិបតីកូរ៉េខាងត្បូង យ៉ាងតិចមានប្រជាជន ៦.០០០នាក់ ចង់ជួបមុខសាច់ញាតរបស់ខ្លួនមុននឹងគេស្លាប់ ដូច្នេះ កូរ៉េខាងត្បូងសុំអំពាវនាវឲ្យកូរ៉េខាងជើងជួបពិភាក្សាដើម្បីផ្ដល់នូវការអនុញ្ញាតមួយចំនួនរវាងគ្រួសារដែលបានបែកមនុស្សជាទីស្រឡាញ់តាំងពីជំនាន់សង្គ្រាមកូរ៉េ។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែកុម្ភៈ កន្លងទៅនេះ កូរ៉េខាងជើងបានយល់ព្រមឲ្យគ្រួសារដែលបានបែកគ្នាតាំងពីជំនាន់សង្គ្រាម អាចជួបជុំគ្នា ដែលនោះជាការជុំជួបលើកទី២ បន្ទាប់ពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់៕
មតិយោបល់