ព័ត៌មានជាតិ

រុស្ស៊ី​ព្រមាន​ឈប់​ចាយលុយ​ដុល្លារ បើសិន​អាមេរិក​ដាក់​ទណ្ឌកម្ម​ដល់​ខ្លួន​

ម៉ូស្គូ៖ ​ប្រទេស​រុស្ស៊ី​អាច​នឹង​កាត់បន្ថយ​សេដ្ឋកិច្ច​ដល់​កម្រិត​សូន្យ​ជាមួយ​អាមេរិក ប្រសិនបើ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​យល់ព្រម​ដាក់ទណ្ឌកម្ម​ដល់​ទីក្រុង​ម៉ូស្គូ​លើ​បញ្ហា​ប្រទេស​អ៊ុ​យក្រែន ព្រមទាំង​បាន​ព្រមាន​ផងដែរ​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក ប្រឈមមុខ​នឹង​ភាព “​គាំង​” ប្រសិន​បើ​រឿង​នោះ​វា​កើតឡើង​។​

Russia's President Putin attends a meeting with Andreev, President of Alrosa diamond mining company, at the Novo-Ogaryovo residence outside Moscow

“​យើង​រកឃើញ​នូវ​វិធី​មួយ​មិនមែន​គ្រាន់តែ​កាត់បន្ថយ​ភាព​អាស្រ័យ​ទាក់ទង​សេដ្ឋកិច្ច​ជា​មួយ​អាមេរិក​ដល់​កម្រិត​សូន្យ​នោះទេ ប៉ុន្តែ​វា​នឹង​ធ្វើឲ្យ​អាមេរិ​កជួប​បញ្ហា​ធំ​គឺ​ថា រុស្ស៊ី​អាច​នឹង​បញ្ឈប់​ការ ប្រើប្រាស់​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិបត្តិ​អន្តរជាតិ​“​។ នេះ​បើ​យោង​តាម​សំដី​របស់​ជំនួយការ​សេដ្ឋកិច្ច លោក Sergei Glazyev ថ្លែង​ពី​វិមាន Kremlin ទីក្រុង​ម៉ូស្គូ​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា “​អាមេរិក​ប៉ុនប៉ង់​ដាក់ទណ្ឌកម្ម​មកលើ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​រុស្ស៊ី​ក៏​មិន​បណ្ដោយឲ្យ​អាមេរិក​សម្រេច​គោលបំណង​ក្នុង​ការត្រួតត្រា​ពិភពលោក​ដោយ​ប្រើប្រាស់​នូវ​លុយ​ដុល្លារ​របស់​ខ្លួន​ដែរ​“៕
​ប្រភព​៖ AFP​

មតិយោបល់