ព័ត៌មានជាតិ

ហេតុការណ៍​កើត​ក្នុង​​ការប្រកួតនៅលីករបស់ក្រិក​ (Video Inside)

អ្នកយុទ្ធសាស្ត្រទីលាន ក្លិប Panathinaikos ត្រូវការ​ជាចាំបាច់ដើម្បីទទួលបានការថែទាំងពីគ្រូពេទ្យ បន្ទាប់ពី ​ក្រុម​​អ្នកគាំទ្រ ​ក្លិប​ Olympiakos បានគប់ដបទឹក សុទ្ធ ​មកលើមុខរបស់គាត់នោះ។​
2014-03-04_234406
ហេតុការណ៍នេះដែរបានកើតឡើងនៅ ទីក្រុង​ អាតែន ដែលជា​ការប្រកួតរវាង ក្លិប Olympiakos និង​ Panathinaikos ក្រុម ​ខណ្ឌ លីករបស់ក្រិក ។ ក្រោយហេតុការណ៍នេះ​មានក្រុមប៉ូលិស ជាច្រើនបានហ៊ុំព័ទ្ធការពារទៅលើ អ្នកចាត់ការទូទៅ Yannis Anastasiou ​របស់ក្លិប Panathinaikos ។ បន្ទាប់ពីទទួលបានការ​ថែទាំពីគ្រូពេទ្យ លោក Yannis Anastasiou នៅតែបន្តដឹកនាំក្រុមខ្លួន វាយប្រហារ​ម្ចាស់ផ្ទះ Olympiakos ដោយលទ្ធផល ៣-០ ។​

តែ​រឿង​រ៉ាវ​នៅលើទីលានដដែលនេះ វា​បានកើតឡើង ម្តងទៀត ក៏ប៉ុន្តែ​ជាករណី ដែលកើតចំពោះកីឡាករ Michael Olaitan ប្រយុទ្ធក្លិប Olympiakos រត់ៗ ស្រាប់តែដួលសន្លប់បាត់មាត់ឈឹង ។ រំពេច​ជាមួយនឹងគ្នានោះដែរ ខាងគ្រូពេទ្យ បាន​នាំយកឡាន ទៅដឹកជញ្ជូន ​កីឡាករ​វ័យ ២១ ឆ្នាំនេះ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ ៕​
ទស្សនាការប្រកួត និងរឿងរ៉ាវ ដែលកើតឡើងដូច​អត្ថន័យខាងលើ ៖

មតិយោបល់