កីឡាករ Messi បានធ្វើឲ្យមនុស្សជាច្រើន មានការព្រួយបារម្ភ អំពីសុខភាពរបស់គាត់ បន្ទាប់ក្អួតនៅលើទីលាន អំឡុងពេលប្រកួត កាលពីរាត្រីយប់មិញនេះ។
បន្ទាប់ពី នាទី ៧០ ក្នុងការប្រកួត មិត្តភាពរវាងប្រទេស រ៉ូម៉ានី និងអាហ្សង់ទីន កាមេរ៉ាបានចាប់រូបភាពយ៉ាងច្បាស់ឲ្យដឹងថា ការក្អួតរបស់លោក នៅលើទីលាន ។
នេះមិនមែនជាលើកទី ១ នោះទេ កាលពីមុន កីឡាករ Messi ក៏មានរឿងស្រដៀងគ្នានេះដែរ នៅលើទីលាន ខណៈដែលប្រកួតតំបូង ក្នុងក្របខណ្ឌ La Liga ។
ជាមួយនឹងបញ្ហានេះបានធ្វើឲ្យ អ្នកគាំទ្រកីឡាកររូបនេះ មានការព្រួយបារម្ភពីសុខភាពរបស់គាត់ ។ ទោះបីជាយ៉ាងនេះក្តី បន្ទាប់ពីការប្រកួត កីឡាករ Messi បានអះអាងថា សុខភាពរបស់គេ មានលក្ខណៈប្រក្រតីនោះទេ បើទោះបីជាក្អួតលើទីលាន តែវាជាស្ថានភាពកើតញឹកញាប់តែប៉ុណ្ណឹងឯង ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់