កម្មកររាប់រយនាក់បាននាំគ្នាមកធ្វើកូដកម្មនៅមុខរោងចក្រ IBM ក្នុងប្រទេសចិន ដើម្បីប្រឆាំងនឹងការផ្ទេររោងចក្រមួយនេះទៅឲ្យក្រុមហ៊ុនចិន Lenovo។
យោងតាមសារព័ត៌មាន WSJ បានឲ្យដឹងថា នេះជាថ្ងៃទី៤ ហើយដែលក្រុមកម្មករនាំគ្នាមកធ្វើកូដកម្ម ដើម្បីប្រឆាំងនឹងការផ្ទេររោងចក្រ IBM នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅឲ្យ Lenovo។
កម្មករម្នាក់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគេនាំគ្នាតវ៉ា ព្រោះតែការផ្ដល់សំណងមិនគ្រប់គ្រាន់សម្រាប់អ្នកដែលត្រូវបណ្ដេញចេញ ហើយប្រាក់ឈ្នួលមិនសមរម្យ។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅមិនទាន់មានដំណោះស្រាយណាមួយពីខាងសហជីពកម្មករ ឬខាងក្រុមហ៊ុននោះទេ៕
មតិយោបល់