ព័ត៌មានជាតិ

ភាគហ៊ុន ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ធ្លាក់ចុះ ១០% បន្ទាប់​ពី​បាត់​យន្ត​ហោះដឹក​អ្នកដំណើរ​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines បាន​ធ្លាក់ចុះ ១០​ភាគរយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​នេះ​ជា​ការធ្លាក់​ចុះ​មួយ​ខ្ពស់​ពុំ​ធ្លាប់​កើតមាន​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​។​

​យោង​តាម​ការចុះផ្សាយរ​បស់ Channel News Asia បានឲ្យដឹងថា ក្រោយពេល​ដែល​បាត់​យន្ដហោះ​ដឹក​អ្នកដំណើរ​ជាង ២៣៩​នាក់​មក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន Malaysia Airlines បាន​ធ្លាក់ចុះ​រហូតដល់ ១០​ភាគរយ ដែល​ជា​ប្រផ្នូល​មិន​ល្អ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​ដឹក​អ្នក​ដំណើរការ Flight MH370 របស់​ក្រុមហ៊ុន Malaysia Airlines បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​កាលពី​យប់​ថ្ងៃ​សុក្រ ឈានចូល​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន នៅ​ចម្លោះ​ប្រទេស​ម៉ាឡាស៊ី និង​វៀតណាម ក្នុង​ជើងហោះហើរ​ពី​គូ​ឡា​ឡាំ​ពួ​ទៅកាន់​ប៉េកាំង ហើយ​មកដល់ពេលនេះ នៅ​មិនទាន់មាន​សេចក្ដីបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ថា យន្តហោះ​នេះ​បាន​ធ្លាក់​នោះទេ ឬ​រក​ឃើញ​នោះទេ​៕​
2014-03-10_111837

មតិយោបល់