ព័ត៌មានជាតិ

Toni Kroos ៖ ការ​ចាកចេញពី Bayern Munich ទៅកាន់ក្លិបបិសាចក្រហម ធ្វើ​តាមលទ្ធភាព​ដែល​អាចធ្វើបាន​

អាល្លឹម៉ង់​៖នៅទីបំផុត​ខ្សែបម្រើ​របស់ក្លិប Bayern Munich កីឡាករ Toni Kroos បានបង្ហើប​ឲ្យដឹងថា ​គាត់នឹង​​ធ្វើការ​ផ្លាស់ទីទៅកាន់ ក្របខណ្ឌ Premier League ​នៅរដូវក្តៅនេះ ទៅតាមលទ្ធភាពដែលអាច​ធ្វើបាន​។​

កីឡាករ​វ័យ ២៤ ឆ្នាំ ​សញ្ជាតិ​អាល្លឺម៉ង់ គឺមានលក្ខណៈសម្បត្តិបំផុតសម្រាប់ម្ចាស់​ជើង​ឯក​ នៅអឺរ៉ុប និង មិនទាន់បាន​ធ្វើកុងត្រាថ្មី​នៅឡើយ ​ជាមួយនឹងក្លិប Bayern Munich ។ បច្ចុប្បន្នកាល កុងត្រា​របស់កីឡាកររូបននេះ និង​ផុតកំណត់នៅ ឆ្នាំ ២០១៥ ខាងមុខនេះ ហើយ​​គាត់កំពុងតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹង​ក្លិប បិសាចក្រហម ដែលជាប្រធានបទដ៏សំខាន់នៅរដូវកាលក្តៅនេះ​។​

និយាយ​មុន​នឹងជួបជើងទី ២ ​ ក្នុងក្របខណ្ឌ UEFA Champions League ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ​​ជាមួយនឹងក្លិប Arsenal ​នៅថ្ងៃអង្គារនេះ Kroos បាន​និយាយថា គាត់ត្រូវបានគេល្បួង ​​ទៅកាន់ទឹកដី Old Trafford ។​ ប៉ុន្តែ​ខ្ញុំគិតថា ​អ្វីគ្រប់យ៉ាង ​វា​ធ្វើ​ទៅតាមលទ្ធភាព ​សម្រាប់ការសម្រេចចិត្តចាកចេញពីក្លិប ចាស់ និង ធ្វើរឿងមួយដ៏ត្រឹមត្រូវ ផងដែរ​ ។​

បើទោះបីជា អ្នកលេងរបស់ខ្លួន បាន​បង្ហើប និង មានទំនាក់ទំនងជាមួយនឹងក្លិប បិសាចក្រហម លោក Pep Guardiola ដែលជា​ថ្នាក់ដឹកនាំ ក្លិប Bayern Munich បាន​​​ប្រញាប់ប្រញាល់សង្កត់ និងបកស្រាយ ថា គាត់នៅតែក្រាញននៀល ​រក្សាកីឡាកររូបនេះ មិនឲ្យទៅណានោះទេ​។​ដោយ​សំអាងទៅលើហេតុផលមួយចំនួន នោះគឺ Toni Kroos ជាកីឡាករ​ដ៏ល្អ ក្នុងចំណោម​​អ្នកខ្លាំងៗ ដូចគ្នា ហើយ​ក៏​ជាកីឡាករវ័យក្មេង​ផងដែរ​។​
គួរបញ្ជាក់ផងដែរថា Kroos ធ្លាប់បានបង្ហាញ​ទម្រង់លេង​របស់ខ្លួនឲ្យជាតិ ​ក្នុងឈុតធំៗ បាន​ ៤២ លើក និង ជាគន្លឺះដ៏សំខាន់ របស់ Bayern Munichy នៅរដូវកាលនេះ ដោយជួយឲ្យក្លិបអាល្លឹម៉ង់មួយនេះ ឈ្នះក្លិបកាំភ្លើងធំ ក្នុងលទ្ធផល ២-០ ​ក្នុងជំនួបជើងទី ១ នៃពានខាងលើ​៕​
ToniKroos_3097957

មតិយោបល់