ព័ត៌មានជាតិ

បន្លែផ្លែឈើ​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​កា​ប្រឆាំង​នឹងជម្ងឺ​មហា​រីក

ជម្ងឺ​មហា​រីក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជម្ងឺ​មួយ​ប្រភេទ​ដែល​គេ​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភណ៍​យ៉ាង​ខ្លាំង ហើយ​មាន​មុស្ស​ជា​ច្រើន​​ដែល​កំពុង​តែ​ទទួល​រង​នូវ​គ្រោះ​ដោយ​សារ​ជម្ងឺនេះ។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ស្វែង​យល់​ពី​អាហារ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់ និង​បញ្ជាស​ជម្ងឺ​មួយ​ប្រភេទនេះ។
១.ផ្សិត
ផ្សិត​មាន​សាធាតុ​ពិសេស​ក្នុង​ការ​ប្រឆាំង និង​ជម្ងឺ​មហារីក​ទូទៅ វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​កាបន្ថយ​ផល​ប៉ះពាល់​នៃ​មេរោគ ដែល​បង្ក​ដោយ​ជម្ងឺ​មហារីក។

២.ត្រប់វែង
ត្រប់វែងជាបន្លែដែលសម្បូរទៅដោយវីតាមីនមានសាធាតុ​ប្រឆាំង និងជម្ងឺ​មហា​រីក រា​រាំង​ការ​រីក​សាយ​នៃ​ដុំសាច់​នៅ​ក្នុង បំពង់​រំលាយ​អាហារ។

៣.ម្រះ
ម្រះ​មានសាធាតុខ្លុយកូស ដែលអាចជួយ​រំលាយ​អាហារ​ក្នុង​ខ្លួន និង​កំណត់​ការ​ផ្គត់​ផ្គង់​ថាម​ពល​លំពែង និង​បំផ្លាញ​កោសិកា​មហារីក មិន​មាន​ផល​ប៉ះពាល់​ដល់​កោសិកា​ធម្មតា។

៤.ដំឡូងជ្វា
ដំឡូងជ្វាមានរស់ជាតិផ្អែម ដែល​វាមាន​ផ្ទុក​សាធាតុ​ពិសេស​ដែល​គេហៅថា DHEA និង បេតា អាច​ជួយ​ទប់​ស្កាត់​ជម្ងឺ​មហា​រីក និង​ប្រឆាំង​ភាព​ចាស់ លើស​ពី​នេះ​ទៀត​ដំឡូង​ជ្វា​មាន​ជាតិ​សរ​សៃ​ខ្ពស់ ដែល​មាន​ប្រសិទ្ធិ​ភាព​ការ​ព្យា​បាល​ការ​ទល់​លា​មក និង​ការ​ការ​ពារ នៃជម្ងឺ​មហារីក​ពោះ​វៀន​ធំ។

៥.ល្ពៅ
ល្ពៅមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មច្រើន និងមានសា​ធាតុ beta-carotene និង alpha-carotene ដែល​មាន​ប្រសិទ្ធិ​ភាព ការពារ នៅ​លើ​ស្បែក ប្រឆាំង​នឹង កាំ​រស្មី ព្រះ​អាទិត្យ និងជម្ងឺ​មហា​រីក ព្រម​ទាំង​ទប់​ស្កាត់ ជម្ងឺ​ទឹក​នោម​ផ្អែម។

៦.ខ្ទឹម
ដូចជា ខ្ទឹមស, ខ្ទឹមបារាំង សុទ្ធតែ​ជាអាហារ​ដ៏ល្អ​បំផុត ដែឡ​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង ជម្ងឺ​មហា​រីក ដោយ​សារ​តែ​វា​សមត្ថភាព​ក្នុង​ការ អន្តរាគ​មន៍ក្នុង​ការ​វិវត្ត​នៃ​ដុំសាច់។

៧.ខ្ញី
វដ្ត​ជីវិត​របស់ កោសិកា​ធម្មតា នឹង​ត្រូវ​បាន​កំណត់ និង​បាន​លុប​ដោយ​ខ្លួន​ឯង។ ទោះ​ជា​យ៉ាង​ណា​កោសិ​កា​មហារីក គឺ​មិន​ដូច​គ្នាទេ។ បើ​សិន​ជា​កោសិកា​មហារីក​កើន​ឡើង​វា​និង​មាន​កាប៉ះ​ពាល់​ដល់​រាង​កាយ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា សារ​ធាតុ​ចិញ្ចឹម​នៅ​ក្នុង ខ្ញី​អាច​ជួយ​លើក​កម្ពស់​ចុង​បញ្ចប់​នៃ​វដ្ត​ជីវិត​កោសិកាម​ហារីក ដោយ​ហេតុ​នេះ​អាច​កាត់បន្ថយ​សមត្ថ​ភាព​នៃការ​ផលិត និង​ការ​អភិវឌ្ឍ​នៃជម្ងឺនោះ។

៨.ផ្លែទទឹម
ផ្លែ​ទទឹម​មាន​សារ​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម ប្រឆាំង​នឹង​ការ​រលាក អាច​ជួយ​បង្ការ និង​ពន្យឺត​ការអភិវឌ្ឍនៃ​ជម្ងឺ​មហា​រីក។ សមាស​ធាតុ​អុក​ស៊ីដ​កម្ម​នៅ​ក្នុង​ផ្លែ​ទទឹម​ មាន​សមាស​ធាតុខ្លាំង​ជាងនៅ​ក្នុង ស្រា និងតែ​បៃ​តង។ លើស​ពីនេះ​ទៀត​ផ្លែ​ទទឹម​មាន​សមត្ថភាព​សកម្ម ក្នុង​ការការ​ពារ ការ​ផលិត​អ័រម៉ូន estrogen។

៩.ស្រូវសាលី
ស្រូវសាលី​មាន​វីតាមីន និង​សារ​ធាតុ​រ៉ែជា​ច្រើន។ ស្រូវ​សាលី​អាច​ជួយ​កាត់​បន្ថយ ការ​ឈឺ​ចាប់​នៃ​ជម្ងឺ​ដូចជា ពោះ​វៀន​ធំ, ចុង​ពោះវៀន និង​ប្រឆាំង​ជម្ងឺមហារីក។

១០.បន្លែ
បន្លែទាំងនោះមានដូចជា ផ្កា​ខាត់​ណា និង​ស្ពៃ​ គឺ​ជាអាហារ​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ហើយ​ពួក​វា​ក៏​មាន​ផ្ទុក​សារ​ធាតុ​​ចិញ្ចឹម​ជា​ច្រើន​ដូច​ជា មាន​សមត្ថភាព​ដ៏អស្ចារ្យ​ក្នុង​កា រ​ប្រឆាំង​អុក​ស៊ីត​កម្ម និងជម្ងឺម​ហារីក៕
13945043121

មតិយោបល់