ព័ត៌មានជាតិ

អាថ៌​កំបាំង​ដែល​ធ្វើ​ឲ្យ​បុរស​ពូ​កែ​រឿង​លើ​គ្រែ

ទម្លាប់ និង​ការ​រស់​នៅ​ប្រកប​ទៅ​ដោយ​ផាសុខ​ភាព​អាច​បង្កើន​ដល់​សរី​រាង្គ​ផ្លូវ​ភេទ​របស់​បុរស​ឲ្យ​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា ដែល​ជាបំណង​ប្រា​ថ្នា​របស់​បុរស​គ្រប់​រូប។ ទោះ​ជា​យ៉ាង​ណា​ជីវិត​រស់​នៅ​ក្នុង​សម័យ​ទំនើប​នេះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ដែលធ្វើឲ្យ​សុខ​ភាព​ផ្លូវ​ភេទ​របស់​បុរស​មាន​ភាព​ទន់​ខ្សោយ។ ប្រការ​ដែល​ល្អ​បំផុត​អ្នក​គួរ​តែ​មាន​ទម្លាប់​រស់​នៅ​ឲ្យ​បាន​ល្អ​ទើប​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​បុរស​បាន​រឹង​មាំ។
១. កំណត់ការសេពគ្រឿងស្រវឹង
ស្រាបៀរ ឬស្រាមួយចំនួន​ទៀត​អាច​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​សុខ​ភាព ប៉ុន្តែ​វា​មាន​កម្រិត​ដូច​ជា​ស្រា​ក្រហម​មាន​សារ​ជាតិ Flavonoids ដែល​អាច​ជួយ​ប្រឆាំង ជម្ងឺ​មហា​រីក និង​ជម្ងឺ​បេះ​ដូង។ តែ​ប្រសិន​បើ​អ្នក​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេកអាច​បង្កើន​ហានិ​ភ័យ​នៃ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត កាត់​បន្ថយ​មុខងារ​សរីរ​វិទ្យា និង​ចំណង់។

២. គ្មានការជក់បារី
ជាតិនីកូទីនដែលមាននៅក្នុងថ្នាំជក់អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សសៃ​ឈាម និង​ស្ទះ​លំហូរ​ឈាម។ ដូច្នេះ​សសៃ​ឈាម​តូច​នៅ​ក្នុង​លិង្គ​អាច​ងាយ​និង​រង​គ្រោះ រហូត​ដល់​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ។ ហេតុនេះ​ហើយ​ការ​បោះបង់​ការ​ជក់​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជួយ​សម្រួល​ដល់​ការ​រួមភេទ​នោះ​ទេ តែ​វា​ជួយ​ឲ្យ​អ្នក​មាន​សុខ​ភាព​ល្អ​ថែម​ទៀត។

៣. រួមភេទទៀងទាត់
ការរួមភេទទៀតទាត់ក៏អាចរួមចំណែក ធ្វើឲ្យ​រាង​កាយ​របស់​អ្នក​ផលិត​អ័រ​ម៉ូន Endorphins បាន​ច្រើន និង​បង្កើន​បរិមាណ​នៃអ័រ​ម៉ូន Testosterone ក្នុង​រាង​កាយ។ នេះ​ជា​អ័រ​ម៉ូន​ដ៏​សំខាន់​ដែល​បុរស​ត្រូវការ​បំផុត។

៤. គេងឲ្យបានគ្រប់គ្រាន់
កង្វះនៃការគេងគឺទាក់ទងនឹងការព្យាបាល​ជម្ងឺ​ងាប់​លិង្គ និង​បញ្ហា​ផ្លូវភេទ​ផ្សេង​ទៀត​សម្រាប់​បុរស។ ការ​ដេក​គ្រប់​គ្រាន់​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​ផ្លូវ​ភេទ។
៥.ឥទ្ធិពលនៃការហាត់ប្រាណ
ការធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់អាចជួយទាំង​បុរស ទាំង​ស្ត្រី​ឲ្យ​ប្រសើរ​ឡើងនូវជីវិត​ផ្លូវ​ភេទ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ប្រព័ន្ធ​សសៃ​ឈាម​បេះ​ដូង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​បង្កើន​អ័រ​ម៉ូន​ផ្លូវ​ភេទ​ក៏​ដូច​ជា​អ័រ​ម៉ូន Endorphins ជួយ​ឲ្យ​បញ្ញា​ស្មារ​តី​ល្អ​ប្រសើរ​ជាង​មុន។

៦.ការបរិភោគ
អ្នកគួរតែបរិភោគបន្លែ និង​ផ្លែ​ឈើ​អាច​ជួយ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​មាន​ផល​ល្អសម្រាប់​សុខ​ភាព និង​កែ​លម្អ​ជីវិត​ផ្លូវ​ភេទ។ របបអាហារ​ដូច​ជា​បន្លែ និង​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​អាស៊ីត​អូមេហ្គា ៣ មាន​ផល​ល្អ​សម្រាប់​សុខ​ភាព​ផ្លូវ​ភេទ។ មិន​តែប៉ុណ្ណោះ​របបអាហារ​ធម្មជាតិ​បែប​នេះ​អាច​ជួយការ​ពារ​មិន​ឲ្យ​កើត​ជម្ងឺ​ក្រពេញ​ប្រូស្តាត និង​បន្ថែម​ចំណង់​ផ្លូវ​ភេទ​របស់​បុរស​ថែម​ទៀត៕
13945083351

មតិយោបល់