ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉កបើកបុកស្តុបរថយន្ត Ford ស្លាកលេខ ខេមរភូមិន្ទ02 2-8885 ខូចខាតម្ខាង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបុកស្តុបរថយន្ត ហ្វត បណ្តាលឲ្យរងការខូចខាតតិចតួច ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្តុបបំបែករោងចក្រ QMI ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តស៊េរីទំនើប ម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-8885 បើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ទីតាំងកន្លែងកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កធ្វើដំណើរ ស្របទិសដៅមកពីក្រោយជាន់ហ្រ្វាំង មិនជាប់ក៏ជ្រុលបុកប៉ះស្តុបរថយន្តខាងក្រោយ ចំហៀងខាងស្តាំបណ្តាលឲ្យរងការខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុខាងលើ បាញ់ថ្នាំគូសវាសរួចយកសម្ភារ:ទាំងសងខាងដាក់កៀនខាង ដើម្បីឲ្យភាគីទាំង២ ដោះស្រាយគ្នា ហើយភាគីទាំង២ ក៏ចរចាបញ្ចប់រឿងនៅកន្លែងតែម្តង៕

មតិយោបល់