តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ក្មេងប្រុសជំទង់ជនជាតិ ហ្ស៊ីមបាវ៉េ ម្នាក់ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីបានលួច និងរួមភេទជាមួយសត្វលារបស់អ្នកជិតខាង។
ជនចាប់ចោទត្រូវបានគេស្គាល់ថាមានឈ្មោះ Thabisani Dube អាយុ ១៩ ឆ្នាំ បានចង់ជើងសត្វលាជាប់នឹងដើមឈើនៅមិនឆ្ងាយប៉ុន្មានពីផ្ទះដែលគាត់បានលួច រួចក៏ចាប់ផ្តើមរួមភេទជាមួយសត្វលានេះតែម្តង។ លោក Nkala Gibson ដែលជាម្ចាស់សត្វលាបានដឹងថាសត្វលារបស់គាត់ត្រូវបានបាត់ ដូច្នេះហើយគាត់ក៏បានដើររកវានៅក្បែរៗនោះ។ ខណៈពេលដែលកំពុងដើររកគាត់បាន ឮសំឡេងចម្លែក ក្រោយមកក៏ឃើញអ្នកជិតខាងរបស់ខ្លួនម្នាក់កំពុងតែធ្វើការរួមរ័ក្សជាមួយនឹងសត្វរបស់ខ្លួន។ ថ្វីត្បិតតែជនជាប់ចោទរត់គេចខ្លួនពីកន្លែងកើតហេតុបានសម្រេចក៏ពិតមែន ប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវអ្នកភូមិចាប់ខ្លួនបានដដែល។ ក្រោយមកជនចាប់ចោទត្រូវបញ្ចូនទៅប៉ូលិស និងរងចាំថ្ងៃឡើងតុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់