ព័ត៌មានជាតិ

ទៅ​ដល់​ប្រទេស​ណា សាក់​ផែនទី​ប្រទេស​នោះ​នៅ​លើ​ខ្នង​

​លោក Bill Passman វ័យ ៥៩ ឆ្នាំ​ម្នាក់​បាន​សម្រេចចិត្ត​សាក់​រូប​ផែនទី​នៃ​ប្រទេស​នី​មួយៗ​ជុំវិញ​ពិភពលោក​នៅ​លើ​ខ្នង​របស់គាត់ ដើម្បី​បង្ហាញ​ថា​ប្រទេស​ទាំង​នោះ​គាត់​ពិតជា​បាន​ទៅ​ទស្សនា​។ គាត់​តែងតែ​ឲ្យ​អ្នកសា​ក់​រូប​បន្ថែ​ផែនទី និង​ពណ៌​ទៅលើ​ប្រទេស​ថ្មី​នៅ​ពេល​ដែល​គាត់​ត្រឡប់មក​ពី​ដើរ​កំសាន្ត​វិញ​។ រហូតដល់​ទៅ ៦០ ប្រទេស​ដែល​គេ​ឃើញ​នៅ​ខ្នង​របស់គាត់ ព្រម​ទាំង​ប្រទេស​ជាច្រើន​ទៀត​ដែល​នឹង​ត្រូវបំពេញ​។ លោក Bill Passman ធ្វើដំណើរ​កំសាន្ត​នៅ​អាយុ ៥១ ឆ្នាំ ហើយ​ទ្សនកិច្ច​ជា​លើកដំបូង​របស់​គាត់​គឺ​ប្រទេស តង់​ហ្សា​នី ។​
​ចំណែកឯ​គំនិត​នៃ​ការ​សាក់​រូប​នេះ​លោក Bill Passman បាន​ទទួល​គំនិត​ពី​ក្មេងស្រី​ម្នាក់​ឈ្មោះ Jules ពេលដែល​គាត់​បាន​ធ្វើដំណើរ​កំសាន្ត ដូច្នេះហើយ​ទើប​គាត់​ធ្វើ​បែប​នេះ​ដើម្បី​បញ្ជាក់​ថា​គាត់​ពិតជា​ចូលចិត្ត​ការធ្វើដំណើ​រកំ​សាន្ត​បែបនេះ​ណាស់​៕​
map

មតិយោបល់