ក្នុងបទសម្ភាសនាជាមួយនឹងទស្សនាវដ្តី Billboard ថ្មីៗនេះ នាង Shakira បាននិយាយថា មិត្តប្រុសរបស់នាង បានលុបចោលការថតឈុតវីដេអូក្តៅសាច់ជាមួយនឹង បុរសផ្សេងៗ ។
ដូចអ្វីដែលយើងបានដឹងហើយថា កាលពីខែមុននេះដែរនាង Shakira ទើបតែចេញផ្សាយវីដេអូចម្រៀងរបស់ខ្លួន ក្រោមចំណងជើងថា “Can not Remember to Forget You” ដែលច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀង Rihanna ។ ឃ្លិបវីដេអូចម្រៀងនេះដែរ គេឃើញតារាចម្រៀងជាតិសាសន៍ផ្សេងគ្នា សម្តែងក្នុងឈុតសិចស៊ី ។
នៅពេលដែលសួរហេតុអ្វីបានជាចម្រៀងនេះដែរមាន តែស្រីដូចគ្នាសម្តែង ?នាង Shakira បាននិយាយថា “ដោយសារតែ មិត្តប្រុសរបស់ខ្លួន ដែលជាកីឡាករ Bacelona ឈ្មោះ Pique មានការប្រចណ្ឌ ទើបនាងសម្រេចចិត្តសម្តែងភេទដូចគ្នាតែម្តងទៅ” ។ នាងបានបន្តថា ឈុតខ្លះតម្រូវឲ្យថើបប៊ីតជញ្ជក់ ដល់ឃើញ ស្ថានភាពបែបនេះ Pique មិនឲ្យថតនោះទេ ដូច្នេះខ្ញុំអាចថតបានតែស្រីៗដូចគ្នា។ នាងបានសង្កត់ធ្ងន់ទៀតថា បើទោះបីជាហាមប្រាមមិនឲ្យថតប៊ីតមាត់ជាមួយនឹងប្រុសផ្សេង សម្រាប់នាងមិនខឹងនោះទេ ព្រោះថា មកពី Pique ស្រលាញ់នាងពេក។
បញ្ជាក់ផងដែរថា តារាចម្រៀងវ័យ ៣៧ ឆ្នាំរូបនេះ បានបង្កើតកូនឲ្យ ខ្សែបម្រើ Bacelona ខាងលើ ជាកូនប្រុស ទល់នឹងពេលនេះមានអាយុ ១៥ ខែហើយ ៕
ទស្សនាបទចម្រៀង “Can not Remember to Forget You” ដូចខាងក្រោមនេះ៖
មតិយោបល់