បើគិតមកដល់ពេលនេះ ការបាត់ខ្លួនរបស់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី នៅមិនទាន់មានតំរុយ ហើយកំពុងតែស្ថិតក្នុងអាថ៌កំបាំង រហូតដល់មនុស្សជាច្រើនបានងឿងឆ្ងល់ថា តើយន្តហោះនោះទេណា បានជារកមិនឃើញ ឬមួយហោះឆ្លងភពបាត់ទេដឹង? នេះគ្រាន់តែការនិយាយលេងប៉ុណ្ណោះ ព្រោះថាវាមានតែក្នុងរឿងទេ។
មនុស្សមួយចំនួននៅតែជឿជាក់ថា យន្តហោះនោះប្រាកដជាធ្លាក់ គ្រាន់តែរកមិនទាន់ឃើញ ប៉ុន្តែអ្នកផ្សេងទៀតបាននិយាយថា យន្តហោះនេះប្រហែលជាត្រូវក្រុមភារវកម្មចាប់ជំរិត ព្រោះថាបើធ្លាក់ប្រាកដជារកឃើញ ដោយហេតុថា បច្ចុប្បន្នមាននាវា និងយន្តហោះជាច្រើនគ្រឿងកំពុងតែស្វះស្វែងរកទាំងក្នុងសមុទ្រ និងលើកោះប៉ុន្តែនៅរកមិនទាន់ឃើញ ហើយថ្មីៗនេះ ចិនបានបាញ់ផ្កាយរណប ប៉ុន្តែនៅតែគ្មានតំរុញ។
អ្វីដែលគួរឲ្យឆ្ងល់មួយទៀតនោះគឺថា ខណៈពេលដែលយន្តហោះបាត់ខ្លួន អាកាសធាតុគឺអំណោយផលល្អ មិនបង្កជាហេតុដែលនាំឲ្យធ្លាក់យន្តហោះនោះទេ តើអាចទេ យន្តហោះមួយនេះ បានចុះចត ឬមួយធ្លាក់នៅក្នុងប្រទេសណាមួយ ហើយត្រូវបានគេលាក់កំបាំង?
ទាំងនេះគឺគ្រាន់តែជាចម្ងល់ដែលមហាជនជាច្រើនកំពុងតែលើកយកមកពិភាក្សាគ្នា គ្រប់ទីកន្លែង ជាពិសេសគឺតុកាហ្វេតែម្ដង។
គួរបញ្ជាក់ផងដែរថា យន្តហោះបានបាត់ពីប្រព័ន្ធរ៉ាដា កាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ហើយក្រោយពីប្រកាសថាបាត់យន្តហោះមក ប្រទេសវៀតណាម បានសង្ស័យថា យន្តហោះធ្លាក់ព្រោះឃើញមានប្រេងធ្លាយនៅលើផ្ទៃសមុទ្រ ប៉ុន្តែក្រោយពីពិនិត្យ ប្រេងនោះមិនមែនជាប្រេងដែលប្រើសម្រាប់យន្តហោះបាត់ខ្លួនឡើយ ក្រោយមកទៀត វៀតណាមបានរកឃើញបំណែកពីរដែលសង្ស័យថាជាបំណែកយន្តហោះ ប៉ុន្តែក៏មិនមែនដែរ រហូតមកដល់ថ្ងៃចន្ទម្សិលមិញនេះ ម៉ាឡេស៊ីបានរកឃើញទ្វារ ប៉ុន្តែក្រោយពីពិនិត្យមិនមែនទ្វាររបស់យន្តហោះនោះទេ ហើយនៅល្ងាចថ្ងៃនេះ អាជ្ញាធរម៉ាឡេស៊ីក៏បានបញ្ជាក់ថាអ្នកក្លែងលិខិតឆ្លងដែននោះពុំមានជាប់ពាក់ព័ន្ធក្នុងពួកភារវកម្មឡើយ។
តើយន្តហោះនោះបាត់ទៅណា? នេះជាចម្ងល់ សូមតាមដានជាមួយយើងទាំងអស់គ្នា!
មតិយោបល់