ឧត្តរមានជ័យៈ សមត្ថកិច្ចប៉ូលិស ប្រកាសរកបងប្អូនណាដែលបានបាត់ម៉ូតូគួរមកពិនិត្យមើល បន្ទាប់ពីបើកការស៊ើបអង្កេតរយៈពេល១៥ថ្ងៃ ក្រោយពីការឃាត់ខ្លួនក្រុមមេចោរប្លន់ដ៏សកម្មមួយក្រុម ចំនួន២នាក់ ជាមួយអាវុធខ្លី១ដើម សម្ភារៈសម្រាប់ធ្វើ សកម្មភាពកាច់សោ ក ម៉ូតូមួយចំនួន កាលពីថ្ងៃ៧ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាបកន្លងមក កម្លាំងសម្ថតកិច្ចបានបើកកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ក្រោមការដឹកនាំ ដោយលោក ប៉ុល រតនា និងលោក នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ វេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ដែលបានរត់គេចពីទីរួមស្រុកអន្លង់វែង ឈ្មោះ ទិន ភាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ធ្លាប់ទទួលទិញម៉ូតូផលចោរកម្ម ច្រើនគ្រឿងកន្លងមកពីខេត្តសៀមរាប។
បច្ចុប្បន្ននេះសម្ថតកិច្ចបាននាំជនសង្ស័យមកស្រុកអន្លង់វែងចុះឆែក និងដកហូតម៉ូតូចំនួន ៣០គ្រឿង មាន៨០% មិនប្រក្រតី ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
សមត្ថកិច្ចបានបន្តទៀតថា ដូច្នេះប្រសិនបើបងប្អូនណាដែលបាត់ម៉ូតូ សូមយកកាតគ្រី មកសាកសួរ៕
មតិយោបល់