King Digital Entertainment Plc ជាក្រុមហ៊ុនផលិតបង្កើតហ្គេម Candy Crush Saga បានរំពឹងថានឹងទទួលបានប្រាក់ ៧,៦ពាន់លានដុល្លារអាមេរិកពីការបោះផ្សាយមូលបត្រជាលើកដំបូង (IPO) ក្នុងខែនេះ នៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនមួយនេះបានរំពឹងថា ការលក់ IPO ទាំងមូលនឹងទទួលបាន ១៧ពាន់លានដុល្លារអាមេរិក ខណៈពេលដែលក្ដីបារម្ភធំបំផុតនោះគឺក្រុមហ៊ុនគូប្រជែងធំៗកំពុងតែបង្ហាញឥទ្ធិពល។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន King បានរំពឹងថានឹងលក់បានពី ២១ទៅ២៤ដុល្លារអាមេរិកក្នុងហ៊ុន ដែលជាតម្លៃមួយខ្ពស់គួរសម។
គួរបញ្ជាក់ផងដែរថា Candy Crush Saga ជាហ្គេមមួយដែលផ្ដល់ជូនឥតគិតថ្លៃ ប៉ុន្តែអ្នកលេងត្រូវចំណាយលុយដើម្បីបង្កើនជីវិត ទើបតែបានយូរ និងយកឈ្នះហ្គេមបាន ដែលកាលពីឆ្នាំ ២០១៣ ក្រុមហ៊ុនទទួលបានប្រាក់ចំណូល ៦០២លានដុល្លារអាមេរិក៕
មតិយោបល់