ព័ត៌មានជាតិ

FIFA ៖ សំបុត្រ​ចូល​ទស្សនា 345,000 នឹង​លក់ដាច់​អស់​នៅ​ត្រឹម​ចុងខែ​នេះ​

​គិត​មក​ទល់​ពេល​នេះ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក 2014 នៅ​ប្រេ​ស៊ីល​ត្រូវបាន​​លក់ដាច់​អស់​ជាង 2 ភាគ 3 ហើយ​។​តំណាក់កាល​នៃ​ការលក់​សំបុត្រ​ចុងក្រោយ​ដែល​កំពុង​ធ្វើ​នេះ​នឹង​ត្រូវ​បិទ​​នៅ​ថ្ងៃ​ទី 1 ខែ មេសា ហើយ​មាន​ចំនួន​ប្រមាណ​ជា 345,000 សំបុត្រ​ដែល​ត្រូវបាន​ដាក់​លក់​។​

​គណកម្មាការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាសថា​ខ្លួន​នឹង​បញ្ចេញ​សំបុត្រ​បន្ថែម​​ទៀត​សម្រាប់​គ្រប់​ការប្រកួត​នៅ​កំឡុង​ថ្ងៃទី 15 មេសា​ម្តងទៀត​។​
​គេ​សង្កេតឃើញថា​សំបុត្រ​សម្រាប់​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​អាល្លឺម៉ង់​និង​អាមេរិក​ត្រូវបាន​​លក់ដាច់​មុនគេ​កាលពី​ថ្ងៃ​ពុធ​សម្រាប់​តំណាក់កាល​លក់​លើ​ក​នេះ​៕​
PhotoNews_429_1

មតិយោបល់