ព័ត៌មានជាតិ

រុស្ស៊ី​ធ្វើ​សមយុទ្ធ​ឆត្រយោង​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

​កងពល​ឆត្រ យោង​ប្រចាំ​នៅ​ភាគ​កណ្ដាល​ប្រទេស រុស្ស៊ី​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ២០​ឆ្នាំកន្លងមក កាល​​ពី​ថ្មីៗ​នេះ​។​​ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាសថា កងពល​ឆត្រយោង​លេខ​៩៨ មាន​ទី តាំង​នៅ​តំបន់ អាយ​វ៉ា​នូ​វ៉ោ ស្ថិតនៅ ភាគ​ខាងកើត​ទីក្រុង​មូ​ស្គូ​បាន​ដាក់​ក្នុង ​សភាព​មាន​អាសន្ន​ហើយ​ធ្វើដំណើរ​ទៅ កាន់​តំបន់​មួយ​ផ្សេង​ត្រួតពិនិត្យ​សមត្ថភាព​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​របស់ កម្លាំង​ទាហាន​ឆត្រយោង​ក្នុងពេលដែល មាន​អាកាសធាតុ​ត្រជាក់ ។​

​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នក សារព័ត៌មាន អ្នកនាំពាក្យ​កងពល​ឆត្រ យោង​រុស្ស៊ី​បានបញ្ជាក់​ថា នៅ​ក្នុង​ការ ធ្វើ​សមយុទ្ធ​នោះ​មាន​ទាហាន​ឆត្រយោង ជាង​៤​ពាន់​នាក់ យន្ដហោះ​ដឹកជញ្ជូន​៣៦ គ្រឿង និង​រថពាសដែក​, រថយន្ដ​ចម្បាំង ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​ដែល​អូស បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​១៤ ​ខែ​មីនា ។ ក្នុង ពេល​ជាមួយគ្នា​នោះ ទាហាន​ឆត្រយោង ៣.៥០០​នាក់​បាន​អនុវត្ដ​លោត​ឆត្រ យោង​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ ​មិន​ធ្លាប់​មាន​រយៈពេល​២០​ឆ្នាំកន្លងមក ចាប់​តាំងពី​របប​សូ​វៀត​ដួលរលំ ។​
​ការធ្វើ​សមយុទ្ធ​នោះ​ស្រប​ពេល ដែល​ទាហាន​ប្រចាំ​នៅ​ភាគ​ខាងលិច ប្រទេស​រុស្ស៊ី​ក៏​បាន​ធ្វើ​សមយុទ្ធ​វាយ ប្រហារ​និង​ការពារ​ដែនអាកាស ត្រួត ​ពិនិត្យ​សមត្ថភាព​ត្រៀម​លក្ខណៈ​ធ្វើ សង្គ្រាម និង​ការបាញ់​បង្ហោះ​កាំជ្រួច មី​ស៊ី​ល​ឆ្លង​ទ្វីប​ទៀតផង ។​

​រុស្ស៊ី​បានប្រកាសថា ការធ្វើ​សមយុទ្ធ យោធា​លើក​នេះ មិន​ពាក់ព័ន្ធ​នឹង​ភាព តានតឹង​នៅក្នុង​តំបន់​គ្រីមៀ ប្រទេស អ៊ុយ​ក្រែន​នោះឡើយ ហើយ​ក៏​គ្មាន​ជាប់ ​ពាក់ព័ន្ធ​ក្នុង​វិវាទ​ជា​មួយ​អាមេរិក​នឹង លោក​ខាងលិច​នោះ​ដែរ ។ ការធ្វើ​សម យុទ្ធ​នោះ​ជា​ការពង្រឹង​សមត្ថភាព​កម្លាំង រុស្ស៊ី​ជាប្រចាំ​ប៉ុណ្ណោះ ។​
​ចាប់តាំងពី​ប្រធានាធិបតី​ពូ​ទីន ឡើង កាន់តំណែង​ជា​ប្រធានាធិបតី​ក្នុង​អាណត្ដិ ទី​៣ លោក​ខិតខំ​ពង្រឹង​សមត្ថភាព​យោធា ​ឱ្យ​មាន​ការត្រៀម​លក្ខណៈ​ធ្វើសង្គ្រាម ជាប់​ជានិច្ច ។ លោកពូ​ទីន ធ្លាប់បាន ប្រកាសថា ប្រទេស​រឹងមាំ លុះត្រាតែ មាន​កម្លាំង​ទាហាន​ខ្លាំងក្លា ។ ក្នុង​អាណត្ដិ របស់​លោក​បាន​ផ្ដល់​អាទិភាព​ខ្ពស់​លើ វិស័យ​យោធា ៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

)
2014-03-13_105753

មតិយោបល់