ភ្នំពេញៈ កម្លាំងងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះបង្រ្កាបការទីតាំងជួញដូរគ្រឿងញៀនជាក់ស្តែងមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ខណៈសង្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ(EM) កាលពីវេលាម៉ោង១២៖៣០នាទីរំលងអាធ្រាត្រាឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នៅផ្លូវលេខ៣៧១ សង្កាត់ត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា មុនពេលឈានដល់ការបង្រ្កាបជនជួញដូរគ្រឿងញៀន ប្រុស ស្រី២នាក់នេះ គឺកម្លាំងជំនាញរបស់អាវុធហត្ថខណ្ឌដូនពេញបានចេញល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើសនានា ក៏ស្រាប់តែទទួលបានព័ត៌មានសម្ងាត់ថា មានជនសង្ស័យជួញដូរគ្រឿងញៀនដ៏ធំមួយកំពុងតែសង្ងំលាក់ខ្លួនក្នុងបន្ទប់ជួលនៅក្នុងផ្ទះសំណាក់យីហោ(EM) នៅផ្លូវលេខ៣៧១ សង្កាត់ត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ក្រោយទទួលដឹងណឹងខាងលើនេះ លោកក៏បានរាយការណ៍ទៅថ្នាក់លើ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយសល័យគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយរូបលោកផ្ទាល់ក៏បានសហការជាមួយអាវុធហត្ថខណ្ឌមានជ័យ ចុះទៅបង្រ្កាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់នោះ ព្រមទាំងដកហូតថ្នាំញៀនជាច្រើនកញ្ចប់។
លោកមេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញបានបន្តទៀតថា វត្ថុតាងដែលកម្លាំងជំនាញចាប់យកបានរួមមាន៖ ម្ស៉ៅក្រាមសថ្លា ចំនួន៤១កញ្ចប់(ធំ០៤) ជញ្ជីងថ្លឹងចំនួន០១ ដបសម្រាប់ជក់ចំនួន០១ ក្រដាស់អាលុយមីញ៉ូម ចំនួន០១ដុំដែកកេះ ចំនួន០៦ថង់សម្រាប់ច្រកមួយចំនួន។
លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ជនសង្ស័យ២នាក់ប្តីប្រពន្ធនោះ ទី១ ឈ្មោះ សុខ ចាន់ធី ភេទប្រុស៣៥ ឆ្នាំ។ ទី២ឈ្មោះហុន ស្រីពិន អាយុ ២៦ ឆ្នាំ មានទីលំនៅមិនពិតប្រាកដបានទៅស្នាក់នៅផ្ទះសំណាក់កើតហេតុត្រង់បន្ទប់ លេខ២២២ ជាន់ទី២។ ចំណែកម្ចាស់ផ្ទះសំណាក់កើតហេតុវិញ ពេលដែលឃើញកម្លាំងសមត្ថកិច្ចទៅដល់ដូចជាដឹងមុន បានគេចខ្លួនបាត់អស់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អាវុធហត្ថរាជធានី ដើម្បីឲ្យជំនាញចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់