ទាហានសហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានម្នាក់ បានរស់រានមានជីវិតដោយសារតែ iPhone 5 ។
យោងតាមរបាយការណ៍ SKL បានឲ្យដឹងថា លោក Shaun Frank ទាហារសហរដ្ឋអាមេរិក បានរស់រាន និងអរគុណដល់ iPhone 5 ព្រោះវាបានជួយជីវិតរបស់គាត់។ ប្រភពដដែលបានបញ្ជាក់ថា បងស្រី របស់ Frank បានបញ្ជាក់ប្រាប់ថា នៅពេលដែល Frank ឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពួកបានជួបគ្រោះថ្នាក់មួយគឺមានក្មេងជំទង់អាហ្វហ្គានីស្ថានម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាត ហើយបំណែកជាច្រើនបានខ្ទាតត្រូវ Frank ប៉ុន្តែបំណែកដែលធំបានខ្ទាតត្រូវ iPhone 5 របស់ Frank ដែលទុកក្នុងហ៉ោប៉ៅទើបធ្វើឲ្យ Frank រួចជីវិត។
បងស្រីរបស់ Frank បានបន្តទៀតថា ពេលដែលគាត់យករឿងនេះទៅប្រាប់ Apple គេមិនទទួលស្គាល់និងប្ដូរឲ្យឡើយ ប៉ុន្តែក្រោយពីសារព័ត៌មានចុះផ្សាយជាច្រើនមក ខាងក្រុមហ៊ុនក៏ប្ដូរថ្មីឲ្យ ព្រមទាំងបានឲ្យរក្សា iPhone 5 នោះទុក៕
ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ ៖
)
)
មតិយោបល់