ព័ត៌មានជាតិ

សញ្ញាមួយ​ចំនួន​ដែល​បញ្ជាក់​ថា គេ​មាន​ចិត្ត​មិន​ស្មោះ

ប្រសិនបើអ្នកកំពុងតែស្ថិត​នៅ​ក្នុង​ដំណាក់​កា​ស្នេហា​ដក​ចិត្ត​មិន​រួច ប៉ុន្តែ​ម្នាក់​នោះ​បែរ​ជា​មិន​សូវ​ផ្តល់​ពេល​វេលា​សម្រាប់​អ្នកសោះ ដូច្នេះ​អ្នក​ត្រូវ​ចេះ​សង្កេត​មើល​ថា តើ​ម្នាក់​នោះ​មាន​ចិត្ត​ស្រឡាញ់​អ្នក​ពិត​ប្រា​ដក ឬ​ទេ? អ្នក​​ឯក​​ទេស​​ផ្នែក​​ស្នេហា និង​​ការ​​រួម​​ភេទ​​គឺ​​លោក Jane Greer បាន​​និយាយ​​ថា សញ្ញា ៥ យ៉ាង​អាច​​ប្រាប់​​ថា​គេ​ម្នាក់​នោះ​ពិត​ជា​មិន​ស្រលាញ់​អ្នកដោយ​ស្មោះ​ត្រង់​ឡើយ។
១. ប្រសិន​បើ​គេ​ម្នាក់​នោះ​និយាយ​ទៅ​កាន់​អ្នក​ថា “បង​ចង់​រស់​នៅ​ជា​មួយ​អូន​តែ​ម្នាក់​គត់” ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឲ្យ​បាន​ច្បាស់។ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា តើ​មាន​អ្នក​ណា​ទៀត ឬ​ទេ? ឬ​មាន​អ្នក​ផ្សេង​ទៀត​ដែល​គេ​ចង់​រស់​នៅជា​មួយ? ហេតុ​​អ្វី​បាន​ជា​អ្នក​តែ​ម្នាក់​គត់ ដែល​គេចង់​រស់​នៅ​ជា​មួយ? តើ​គេ​ចង់​មានន័យ​ថាយ៉ាង​ដូចម្តេច?

២. គេនិយាយថា “បង​ចង់​មាន​កូន​ជាមួយ​អូន” ជា​ញឹក​ញាប់​គេ​លើក​សម្តី​នេះ​ឡើង​គឺ​គ្រាន់​តែ​នៅ​ពេល​មាន​ចំណង់​តណ្ហា​ភ្លាមៗ​តែ​ប៉ុណ្ណោះ ហើយ​គាត់​ចង់​មាន​ន័យ​តែ​ពេល​នេះ​ទេ​មិន​ប្រាកដ​ថា​នៅ​ថ្ងៃ​ស្អែក​គេ​នឹង​មានអារម្មណ៍​បែប​នេះទៀត​នោះ​ទេ។

៣. គេមិនពេញចិត្តអ្នកទេ ប្រសិន​បើ​អ្នក​ថើប​គេ​ហើយ​គេ​ថើប​អ្នក​វិញ សូម​អ្នក​សម្លឹង​មើល​ក្រសែ​ភ្នែក​របស់គេ នោះ​អ្នក​ត្រូវ​ដឹង​ថានេះ​ជា​សញ្ញា​ប្រាប់​ថា​គេ​កំពុង​គិត​អ្វីម្យ៉ាង។

៤. គេ​ជា​អ្នក​បង្កើត ហើយ​ក៏​ជា​អ្នក​អាច​បំភ្លេច​ពាក្យ​សន្យា​បាន​ដែរ។ ប្រសិន​បើគេ​តែង​តែសន្យា​នឹង​អ្នក​ថា “យើង​នឹង​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា” ឬក៏ ” បង​នឹង​នាំ​អូន​ទៅ​ជួប​នឹង​ម៉ាក់​ប៉ា​បង” ប៉ុន្តែ​វា​មិន​ដែល​កើត​មាន​ឡើង​សោះ នេះ​ជា​មូល​ហេតុ​ផល​បញ្ជាក់​ថា​គាត់​ជាមនុស្ស​មិន​រក្សា​ពាក្យ​សន្យា​ទេ។

៥. គេ​តែង​តែនិយាយ​អំពី​ពេល​អនាគត់ ប៉ុន្តែ​ពេល​អនាគត់​នោះ មិន​ដែល​កើត​មាន​ឡើង​សោះ។ ពេលវេលា​ចេះ​​​តែឈាន​ទៅ​មុខ​ជានិច្ច ប៉ុន្តែ​អ្នក​មិន​ជួប​នឹង​អនាគត់​ដែល​គេ​បាន​សន្យា​ជា​មួយនោះសោះ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​គេប្រហែល​ជាចង់​រស់​នៅ​ជា​មួយអ្នក​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ គឺ​គ្មាន​ចិត្ត​ស្រលាញ់​អ្នក​ពិត​ប្រាកដ​នោះ​ទេ។
https://www.dreamstime.com/-image23964132

មតិយោបល់