ព័ត៌មានជាតិ

ការសិក្សា​៖ ជែល​​ការការពារ​មេរោគ​អេដស៍​ លាបលើ​ប្រដាប់ភេទស្ត្រី​ ក្រោយការ​រួមរ័ក្ស

ក្រុម​អ្នកស្រាវ​ជ្រាវរបស់អាមេរិក បាននិយាយកាលពីថ្ងៃពុធ កន្លងទៅនេះ ឲ្យដឹងថា ​ពួកគេបានបង្កើត​សារធាតុ​អន្ធិល ឬជែល ​​ថ្មី​សម្រាប់រន្ធប្រដាប់ភេទ ដែលអាចជួយ ការពារពារស្ត្រី ​មិន​ឲ្យឆ្លងមេរោគអេដស៍ បន្ទាប់ពីរួមរ័ក្ស ​៣ ម៉ោង ហើយនោះ ។​

ជែល ឬ សារធាតុអន្ធិល ​នេះ វាជាថ្នាំប្រឆាំង​នឹង​អេដស៍ ដែលមានសារៈ សំខាន់បំផុត ​ប៉ុន្តែ​អ្នកដែលបង្កើត​ សារធាតុនេះឡើង បាន​ពន្យល់ថា ​ជែលនេះដែរត្រូវប្រើប្រាស់មុនពេលរួមរ័ក្ស​។​ លើសពីនេះទៀត ខាង Science Translational Medicine បាន​​​ជឿ​ជាក់ផងដែរថា វា​ក៏អាចប្រើប្រាស់ ​ក្រោយ​ ឬបន្ទាប់ការអនុវត្ត ឈុ​ត​​ក្តៅសាច់ លើគ្រែផងដែរ​។​

ជែលនេះដែរ ត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌល ​គ្រប់គ្រងការការពារជំងឺអេដស៍របស់អាមេរិក ។​ លទ្ធផលនៃការ​ស្រាវជា្រវនេះដែរ វា​ត្រូវបានធ្វើឡើងទៅលើសត្វស្វា ដែលគេបាន​ចាកមេរោគអេដស៍ចូល ឲ្យរួមរ័ក្ស​ជាមួយនឹង​ស្វាញី ដែលគ្មានមេរោគអេដស៍ ។ ក្រោយរយៈពេល ៣០ នាទី នៃការរួមរ័ក្ស​របស់សត្វស្វា ​ខាង​អ្នកស្រាវជ្រាវខាងលើ បាន ​យកជែលថ្មី សម្រាប់លាបលើរន្ធយោនី ក្រោយមក​​គេ សង្កេត​ឃើញ មាន​ប្រសិទ្ធភាពខ្ពស់ បំផុត សម្រាប់ការ​ការពារប្រឆាំងមេរោគអេដស៍កុំ​ឲ្យឆ្លង​​៕​
ALeqM5iT9iyDQ_jDFEa8jRA7kVTH21pKEA

មតិយោបល់