ព័ត៌មានជាតិ

ទើបតែអាយុ១០ឆ្នាំជាងសោះ បែរជាហ៊ាន…..!!

បាត់ដំបងៈ ក្មេងប្រុស៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី លួចគោ។

ហេតុការណ៍កើតឡើងវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ក្នុងភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ធ.ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី,ទី២ឈ្មោះ យ.អ ហៅយ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី និងទី៣ឈ្មោះ ព.ស.ក.ដ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ដោយសារនៅក្មេងពេក។ ក្នុងនោះដកហូតវត្ថុតាង សត្វគោមេមួយក្បាលសម្បុរស។

មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើសកម្មភាពចូលលួចយកសត្វគោរបស់ជនរងគ្រោះឈ្មោះ ហួន រឿត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៩ ខែឆ្នាំដដែល ម៉ោង១០យប់ ក្នុងខណៈដែលម្ចាស់គោដេកលក់ ជនសង្ស័យក៏បានចូលលួចតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅមូលដ្ឋានអាវុធហត្ថ ស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់