ព័ត៌មានជាតិ

David Moyes ជួបសំណាង​​ មុន​​ទទួលហង្សក្រហមនៅថ្ងៃស្អែក

អង់គ្លេស​៖បន្ទាប់ពីមួយសប្តាហ៍ដែលទទួលរង​រឿង​ដ៏​អាម៉ាស ដោយសារតែការប្រកួតចាញ់ បានធ្វើ​ឲ្យ David Moyes ទទួលរងនូវព័ត៌មាន​អាក្រក់ជាច្រើន ដែលអាចប្រឈមនឹង​ការ​ចាកចេញពីបិសាចក្រហមនៅរដូវកាលនេះ ។

បិសាចក្រហម នៅថ្ងៃ​អាទិត្យស្អែកនេះដែរ ​នឹង​វិលមកទទួលភ្ញៀវ ហង្សក្រហម Liverpool វេលាម៉ោង ៨ និង ៣០ នាទី ខណៈដែលការប្រកួត​កាលពីថ្ងៃទី ៨ ខែ មិនា បានយកឈ្នះក្លិប West Brom នៅក្រៅទឹកដីដោយលទ្ធផល ៣-០ នោះ​។
ការ​ទទួលភ្ញៀវហង្សក្រហម លើកនេះ សង្ឈឹមថា ខ្លួន​អាចនឹងឡើងកាំជណ្តើរ ​ទៅតោងតារាង​លេខ ៤ ក្នុងក្របខណ្ឌ Premier League ។មុននៃការប្រកួតនេះដែរ David Moyes ក៏ទទួលបានព័ត៌មានល្អមួយ ទៅហើយ​ នោះគឺកីឡាករ​សញ្ជាតិព័រទុហ្គាល Nani ដែលរងរបួសសរសៃពួរ បាន​ជាសះស្បើយ ដោយ​ចូលរួមហ្វឹកហាត់ ដើម្បី​ទទួលភ្ញៀវហង្សក្រហម​នៅថ្ងៃស្អែក​។​

ក្នុងនោះដែរ កីឡាករ Rafael, Javier Hernandez និង Jonny Evans ក៏វិលចូលទីលានវិញដូចគ្នា បន្ទាប់ទទួលការព្យាបាលដ៏យូរអង្វែង។​ព័ត៌មាននេះដែរ ត្រូវបានគេជឿជាក់ថា នឹង​អាច​​ស្រោចស្រង់អ្វីៗដែលខ្លួនបាត់បង់ នៅលើទីលាន ១០០ ភាគរយ​នៅចុងសប្តាហ៍នេះ​៕
David-Moyes_2652340b

មតិយោបល់