ព័ត៌មានជាតិ

ចង់​សម្រេច​បំណង​ដ៏​វិសេសាល​ត្រូវ​តម​សារ​ធាតុ​ញៀន ៤ ប្រភេទ

មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ដើម្បី​ឲ្យ​បំណង់​ប្រាថ្នា​របស់​ខ្លួន​ទទួល​បាន​នូវ​ភាព​វិសេសពិសាល លុះ​ត្រា​តែ​ប្រើ​ថ្នាំ​សម្រាប់​ជំនួយ។ តាម​ការ​ពិត​ការ​ប្រើ​ប្រាស់​ថ្នាំ​ដើម្បី​ជំនួយ​ផ្លូវ​ភេទ មិន​ត្រឹម​តែ​កាត់​បន្ថយ​ចំណង​ផ្លូវ​ភេទ​នោះ​ទេ ថែម​ទាំង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អាអូន​តូច​របស់​បុរស​ថែម​ទៀត។

ភេសជ្ជៈដែលមានជាតិអាលកុល
អ្នកស្រាវជ្រាវនៅសាលកវិទ្យាល័យ Harvard បានរក​ឃើញ​ថា ចំនួន​ភាគ​រយ​នៃ​​អ្នក​រួមភេទ​ដោយឯងៗ មាន​ដល់ ៤១ ភាគ​រយ​បើ​ធៀប​ជាមួយ​នឹង​អ្នក​ផឹក​គ្រឿង​ស្រវឹង​មាន​ត្រឹម​តែ ៨ ភាគ​រយ ប៉ុន្តែ​នៅ​ពេល​ភ្ញាក់​ដឹង​ខ្លួន​អ្នក​ដែល​មិន​ផឹក​គ្រឿង ២២ ភាគ​រយ​រួមភេទ​ដោយ​សុវត្ថ​ភាព បើធៀប​ទៅ​នឹង​អ្នក​ប្រើ​ប្រាស់​គ្រឿង​គឺមាន​តែ ៤ ភាគ​រយ​ប៉ុណ្ណោះ​ដែល​មាន​សុវត្ថិ​ភាព។
ការ​ប្រើប្រាស់គ្រឿងស្រវឹងអាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សសៃ​ឈាម (នៅពេលរួមភេទ) ប៉ុន្តែ​ជា​មួយ​នឹង​បញ្ហាដ៏​ធំ​គឺ​បណ្តោល​ឲ្យ​មាន​ជម្ងឺ​ងាប់​លិង្គ។ ជាង​នេះ​ទៅ​ទៀត ដោយ​សារ​តែ​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ចំណាង់​ផ្លូវ​ភេទ​របស់​អ្នក​ត្រូវ​បាន​កាត់​បន្ថយ ព្រោះ​ចំនួន​អ័រ​ម៉ូន Testosterone ត្រូវ​បាន​ធ្លាក់​ចុះ។

ការហ្វេជាភ្នាក់ងារកាត់បន្ថយកាម
កាហ្វេ​ជា​ភេជ្ជៈ​ដ៏ឆ្ងាញ់​ពិសា​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត ប៉ុន្តែ​ការ​ញ៉ាំកា​ហ្វេ​លើស​ធ្វើ​ឲ្យ​ខូច​ក្រពេញ​តម្រង​នោម ដែល​មាន​នាទី​ផលិត​អ័រម៉ូន​ភេទ​បុរស ហើយ​យូរ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​មា​ន​ការ​ចុះខ្សោយ​ក្រពេញ​ទី​រ៉ូអ៊ីត រង​នូវ​ផល​ប៉ះពាល់​ដល់​ខំខាន់។ នេះ​ជា​កត្តា​ដែល​នាំ​ឲ្យ​មាន​អតុល្យ​ភាព​នៃអ័រ​ម៉ូន​ទីរ៉ូ​អ៊ីត បំណង​ប្រា​ថ្នាក​ខាង​ផ្លូវ​ភេទ​ត្រូវ​ថយ​ចុះ។

ភេសជ្ជៈដែលមានជាតិកាបូនឌីអុកស៊ីត
បើយោងតាមការផ្សព្វផ្សាយរបស់វិទ្យាស្ថានសុខា​ភិបាល អាមរិក (NIH) បាន​បង្ហាញ​ថាសូ​ដា និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន​ឌីអុក​ស៊ីត មាន​ការ​ទាក់​ទង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​ចំណង់​ផ្លូ​វ​ភេទ។ ជាង​នេះទៀត​នៅមា​នហានិភ័យ​នៃការ​ចុះខ្សោយ​ធំធេង ប្រសិន​បើ​ភេសជ្ជៈ​នោះត្រូវ​បាន​ប្រើ​ប្រាស់​ច្រើនពេក។

ការជក់កញ្ឆា
មាន​ពាក្យ​ចចាម​រាម​ថា​កញ្ឆា​អាច​ជំរុញ​ឲ្យ​មាន​អារម្មណ៍​រីក​រាយ និង​រំភើប​នៅ​ក្នុង​ការ​រួមភេទ។ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​កញ្ឆា​លើស​អាច​ធ្វើឲ្យ​ប៉ះពាល់ដល់​សុខ​ភាព​ផ្លូវភេទ ព្រោះ​វា​​អាច​​បង្អាក់​បរិមាណ​នៃ​ការ​ផលិត​អ័រ​ម៉ូន Testosterone របស់​បុរស។ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ផ្ទៃពោះ​អាច​ប៉ះពាល់​ដល់​ការ​បង្កើត និង​ការ​រី​ក​លូត​លាស់​​នៃទារក៕
13947706943

មតិយោបល់