កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូហុងដាឌ្រីម បុកជាមួយម៉ូតូហុងដាឌ្រីម បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់ និងមនុស្សម្នាក់ទៀតរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវលំ ចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1AN-6913 បើកបរដោយឈ្មោះ ឯម ឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅ ភូមិទូលត្នោត ឃុំគគីរ កៀនស្វាយ ខេត្តកណ្តាល ដែលបើកមាន ទិសដៅពីត្បូងទៅជើង(ពីភូមិទួលត្នោតទៅផ្លូវ ជាតិលេខ១) ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកភ្នំពេញ 1AR-
2158 បើកបរដោយឈ្មោះវន គីមហុង ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរចំនួន២នាក់ ឈ្មោះវន សាវរី ភេទស្រី អាយុ ២០ឆ្នាំនិងឈ្មោះ សុខ ចាន់នី ភេទ ស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិទួល ត្នោយ ជាមួយគ្នា ដែលបើកមានទិស ដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់ ឈ្មោះសុខ ចាន់នី របួសស្រាលឈ្មោះវន សាវរី បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យភ្នំពេញ៕




មតិយោបល់