រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា សហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជា ហើយបានកត់សម្គាល់ថា ការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុបបាន កើនឡើងច្រើនជាបន្តបន្ទាប់ ដែលរហូតដល់ឆ្នាំ២០១៣មានចំនួន ២.១ កោដិដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ AKP។
ថ្លែងក្នុងសន្និសីទកាសែតមួយ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ភាគីទាំងពីរ កម្ពុជា និងសហភាពអឺរ៉ុប បានឯកភាពគ្នាក្នុងការធ្វើការរួមគ្នា ដើម្បីបង្កបរិយាកាសកាន់តែល្អប្រសើរថែមទៀត សម្រាប់ធុរកិច្ច និងវិនិយោគ។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សហភាពអឺរ៉ុបបានសម្តែងនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ
បាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ កាត់បន្ថយភាក្រីក្រនិងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។
សហស្សវត្សនៅក្នុងឆ្នាំ ២០១៥ ។ សហភាពអឺរ៉ុបក៏បានសន្យាបន្តផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ឆ្នាំ ២០១៤ ដល់ ២០២០ ដោយបញ្ជូនគណៈប្រតិភូមកកាន់កម្ពុជានៅថ្ងៃទី ២៥ មីនាខាងមុខ ដើម្បីពិភាក្សាគ្នាអំពីការផ្ដល់ជំនួយនេះធ្វើយ៉ាងណាឲ្យបានទាន់ពេលវេលា ។លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែដាច់ខាតប្រឆាំងនូវគ្រប់ទង្វើទាំងអស់ក្នុងការប្រើប្រាស់ឈ្មោះ តម្លៃសិទ្ធិមនុស្ស តម្លៃប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សពួកមួយក្រុមណានោះ៕
មតិយោបល់