ស៊ុតគឺជាអាហារដែលសម្បូរទៅដោយវីតាមីនជាច្រើន ដែលមានអត្ថប្រយោជន៍ដ៏លើសលុបសម្រាប់សុខភាព ប៉ុន្តែមានមនុស្សមួយចំនួននៅមិនទាន់ដឹងថាស៊ុត មិនត្រូវបរិភោគជាមួយអាហារ ៥ ប្រភេទនោះឡើយ។ ជាធម្មតាការបរិភោគស៊ុតជាមួយ សណ្តែក ស្ករស ឬសាច់ទន្សាយ អាចធ្វើឲ្យបាត់បង់នូវគុណតម្លៃអាហារូបត្ថម្ភ សម្រាប់រាងកាយ ឬបណ្តោលឲ្យមានអាការៈមិនស្រួល។
១. កុំបរិភោគជាមួយសណ្តែក
មនុស្សជាច្រើនតែងតែយកស៊ុតធ្វើជាអាហារពេលព្រឹក បន្ទាប់មកបរិភោគទឹកសណ្តែកសៀងតាមក្រោយ ប៉ុន្តែទម្លាប់បែបនេះគឺខុស។ នៅក្នុងសណ្តែកសៀងមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដូចជាប្រូតែអ៊ីន, ជាតិខ្លាញ់, ស្ករ, វីតាមីន, សារធាតុរ៉ែ… ប្រសិនបើផ្សំជាមួយស៊ុតវានឹងបាត់បង់សមាសភាគ អាហារូបត្ថម្ភ។
២. កុំបរិភោគស៊ុតជាមួយសាច់ទន្សោយ
អាហារពីរប្រភេទនេះរួមបញ្ចូលគ្នា ព្រោះវាអាចធ្វើឲ្យមានប្រតិកម្ម , រលាកក្រពះ និងជំងឺរាគរូស។
៣. កុំបរិភោគស៊ុតជាមួយស្ករស
មួយចំនួនធំនៃអ្នកដែលចូលចិត្តយកស៊ុតធ្វើជាអាហារ តែងតែចូលចិត្តបន្ថែមស្ករ ដើម្បីបង្កើននូវរស់ជាតិ។ ការលាយបញ្ចូលគ្នារវាងស្ករស និងស៊ុតមិនត្រឹមតែធ្វើឲ្យរាងកាយពិបាកស្រូបសារធាតុចិញ្ចឹមប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពផងដែរ។
៤. កុំបរិភោគទឹកដែលផ្សំចេញពីផ្កាឈូក ជាមួយស៊ុត
ការបរិភោគស៊ុត ហើយបរិភោគទឹកដែលគេយកផ្កាឈូកមកឆុង អាចជាផ្នែកមួយនៃមូលហេតុដែលនាំឲ្យពុលអាហារ និងធ្វើឲ្យក្អួតចង្អោរ។ រយៈពេល ១ ទៅ ២ ម៉ោងក្រោយពេលបរិភោគ អាចធ្វើឲ្យអ្នកចង់ក្អួត។ ដើម្បីទប់ទលនឹងបញ្ហានេះភ្លាមៗ លោកអ្នកត្រូវយកអំបិល ២០ ក្រាម លាយជាមួយទឹកក្តៅ ២០០ មីលីលីត្រ ឬក៏ទឹកក្តៅលាយខ្ញីក៏បាន។ ប្រសិនបើក្អួតហើយ លោកអ្នកមិនបាច់ផឹកអ្វីទាំងអស់ គឺបណ្តោលឲ្យក្អួតអស់ហើយ សូមប្រើថ្នាំបញ្ចុះលាមក ដើម្បីដេញសារធាតុពុលនៅក្នុងរាងកាយ។
៥. កុំបរិភោគទឹកតែភ្លាមៗ បន្ទាប់ពីបរិភោគស៊ុត
ឥឡូវនេះស្ទើរតែគ្រប់ទីកន្លែងលក់អាហារ តែងតែដាក់តែទឹកកកឲ្យអតិថិជនរបស់ខ្លួនជានិច្ច។ ប៉ុន្តែអ្នកត្រូវដឹងថាអាស៊ីត tannic នឹងកើតមានឡើងនៅពេលដែលវាជួបជាមួយប្រូតែអ៊ីននៅក្នុងស៊ុត ជាតក្តាដែលបណ្តោលឲ្យតម្រូវការនៃការរំលោយអាហាររបស់ពោះវៀនមានការថយចុះ៕
មតិយោបល់